ដើមព្រហ៊ូត​ដែលប្រើ​សម្រាប់ជ្រលក់​សូត្រ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​រង​គ្រោះ​ផុត​ពូជ

0

ដើមព្រហ៊ូត (Garcinia Vilersiana) ជារុក្ខជាតិដែលដុះតាមព្រៃ ហើយមានប្រយោជន៍ច្រើនសម្រាប់អ្នកតម្បាញ និងអ្នកផលិតសូត្រ ព្រោះសំបកអាចយកទៅស្ងោរឱ្យទៅជាពណ៌លឿង ដែលអាចប្រសើសម្រាប់ជ្រលក់​ ក្រណាត់ ឬសូត្រ។ បច្ចុប្បន្ននេះ ដើមព្រះហ៊ូតជាពូជដើមឈើកម្រនិងកម្រឃើញមានដុះដោយសារការទន្ទ្រានព្រៃឈើសម្រាប់ធ្វើស្រែចម្ការ ឬដោយសារពណ៌គីមីដែលគេមានលក់នៅលើទីផ្សារសព្វថ្ងៃ។ ដើមព្រហ៊ូត មានអត្ថប្រយោជន៍ផ្សេងទៀត ព្រោះសំបករបស់វាអាចប្រើជាឱសថធម្មជាតិព្យាបាលជម្ងឺមួយចំនួន ឬអាចកិនជាម្សៅ លាយជាមួយនឹងសារធាតុផ្សេងៗ យកមកលាបលើស្បែក ឱ្យភ្លឺរលោង ភ្លឺ​ចាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here