កម្មកររោងចក្រមីយ៉ាន់ម៉ាមួយចំនួនធំនៅ Guangyuan ប្រទេសចិន នៅជិតព្រំដែនមីយ៉ាន់ម៉ា ទទួលរងនូវលក្ខខណ្ឌការងារដ៏ឃោរឃៅ និងអំពើអមនុស្សធម៌ពីសំណាក់និយោជកចិន។
អាជ្ញាធរក្រុងប៉េកាំងបានចាប់ខ្លួនពួកគេមួយចំនួនធំដាក់ពន្ធនាគារចិនសម្រាប់ពេលយូរឆ្នាំ ដោយបដិសេធមិនឱ្យពួកគេទាក់ទងទៅកាន់គ្រួសាររបស់ពួកគេ។
អ្នកដែលត្រូវបានដោះលែងមួយចំនួនបានបញ្ជាក់ថា ពួកគេត្រូវបានរងអំពើរព្រៃផ្សៃនៅក្នុងពន្ធនាគារ ហើយអាជ្ញាធរបានរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួន។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន A24 ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលត្រូវបានឃុំឃាំងនៅប្រទេសចិនបានពន្យល់ពីកាលៈទេសៈនៃការចាប់ខ្លួនខណៈពេលដែលគាត់កំពុងទៅវិស្សមកាលនៅ Guangyuan ។
“ពួកយើងបានសម្រាកពីរថ្ងៃ ដូច្នេះយើងទៅលេងទីក្រុង Guangyuan សម្រាប់វិស្សមកាល។ ពួកយើងត្រូវបានចាប់ខ្លួននៅតាមផ្លូវត្រឡប់មកផ្ទះពី Guangyuan ត្រូវបានចាប់ខ្លួនមុនពេលមកដល់ច្រកទ្វារ Guangyuan Bridge។ នេះជារបៀបដែលយើងត្រូវបានចាប់ខ្លួន។ពួកយើងត្រូវបានជាប់ឃុំឃាំងរយៈពេល 3 ខែ។” សម្តីអតីតអ្នកទោសក្លែងឈ្មោះ Ma Phyu។
“ពួកគេឃាត់ទុករបស់របរយើងទាំងអស់ មាស១កាក
លុយមីយ៉ាន់ម៉ា ៣០ម៉ឺនគីត និងទូរសព្ទ័ដៃមួយផងដែរ ហើយគេមិនប្រគល់របស់ខ្ញុំទាំងអស់វិញទេ ពេលខ្ញុំចេញពីមន្ទីរឃុំឃាំង។ គេប្រគល់តែទូរស័ព្ទដៃមកឱ្យខ្ញុំវិញ។ ដូច្នេះខ្ញុំត្រឡប់មកប្រទេសមីយ៉ាន់ម៉ាវិញដោយគ្មានរបស់របរ ក្រៅពីទូរស័ព្ទដៃរបស់ខ្ញុំ។ ហើយគេតាមដានខ្ញុំទៅព្រំដែន។” គាត់បានបន្ថែម។
ទន្ទឹមនឹងនេះ ជនរងគ្រោះម្នាក់ទៀតបានប្រាប់ភ្នាក់ងារពីរបៀបដែលពួកគេត្រូវបានបញ្ឆោតដោយការផ្សាយពាណិជ្ជកម្មមិនពិត ពេលគេកំពុងស្វែងរកការងារនៅក្នុងប្រទេសចិន។
“ពួកគេបានប្រកាសពីតំណែងទំនេរដូចជាយើងអាចទទួលបានការងារនៅប្រទេសចិន ហើយត្រូវធ្វើការក្នុងក្រុមហ៊ុន និងរោងចក្រ។ ប៉ុន្តែតាមពិតទៅវាមិនដូចការប្រកាសនោះទេ។ យើងត្រូវធ្វើស្រែចម្ការជាមួយនឹងដំណាំ។ ហើយការងាររោងជាង ខ្ញុំគួរនិយាយយ៉ាងម៉េចទៅ ការងាររោងជាងគឺកន្លែងដែលគេចិញ្ចឹមសត្វចិញ្ចឹមដូចជាជ្រូក ការងាររោងជាងចិញ្ចឹមសត្វ។”
“គេដាក់យើងក្នុងរោងជាងនោះ ហើយប្រាប់យើងឲ្យមើលថែសត្វរបស់ពួកគេ។ ហើយម៉ោងធ្វើការក៏មិនខុសពីការប្រកាសដំណឹងជ្រើសរើសបុគ្គលិកដែរ។ ហើយគេក៏ថានឹងផ្តល់កន្លែងស្នាក់នៅទាំងអស់ ប៉ុន្តែពេលទៅដល់ទីនោះ គេឱ្យចំណីពួកយើងដោយគ្មានការគោរពភាពជាមនុស្សរបស់យើងទេ។ ហើយរឿងមួយទៀតគឺគេមើលងាយយើង ដូចជាគេប្រព្រឹត្តចំពោះពួកយើងខុសពីគ្នារបស់ពួកគេ។”
https://www.youtube.com/watch?v=lO4vj2Q1Yic&list=PLHhDl-ita4uJc2UEJEPH9YXwh8bA9Kw8B