ថៅកែ Mr.Man ចាប់អារម្មណ៍ពិធីសែនទ័ព នៅភ្នំចាស់

0

ក្នុងពិធីសែនទ័ពនៅភ្នំចាស់ ដែលជាភ្នំដាច់ស្រយាល និង ស្ថិតក្នុងព្រៃជ្រៅមួយនៅខេត្តកំពង់ស្ពឺ ម្ចាស់ហាង Mr.Man លោក ម៉ៅ ប៊ុនរតនា បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងបារមីទ័ពនៅក្នុងភ្នំនោះ ជាពិសេសក្រោយពីមានពិធីបួងសួង សែនព្រែន និង រាំថ្វាយត្រូវបញ្ចប់។ លោកក៏ទទូចអោយមានការទៅទស្សនាស្វែងយល់ពីទីតាំងភ្នំដ៏ស្រស់ស្អាតនេះផងដែរ ដោយលោកអះអាងថា នេះជាភ្នំដ៏មានបារមី និង មានភាបស្រស់ស្អាត ប៉ុន្តែគួរអោយស្ដាយគឺមានមនុស្សមិនច្រើបបានទៅដល់ ដែលអាចបណ្ដាលមកពីការផ្សព្វផ្សាយពីទីតាំងនោះនៅមានកម្រិត និង ម្យ៉ាងអាចមកពីភ្នំនៅជ្រៅក្នុងព្រៃនៃខេត្តកំពង់ស្ពឺ ដែលអ្នកទេសចរណ៍មិនច្រើនចង់ឃើញ។

នៅក្នុងពិធីនោះ គឺឃើញលោកបានចែករំលែកក្ដីស្រលាញ់ និង ចែកអំណោយជាធនធានផ្ទាល់ខ្លួនមួយចំនួនដល់អ្នករាំថ្វាយបារមី និង ជនខ្សត់ខ្សោយនៅលើភ្នំ ដោយលោកអះអាងថា ភ្នំនោះ គឺច្រើនតែអ្នកទៅបួងសួង និង ជឿលើបារមីទ័ពដែលថែរក្សានៅទីនោះប៉ុណ្ណោះ ដែលនិយមទៅ ប៉ុន្តែបើអោយរៀបចំស្រួលបួល គឺពិតជាមិនខ្វះអ្នកចង់ទៅឡើយ ទើបលោកអំពាវអោយមានការជួយផ្សព្វផ្សាយពីភ្នំនោះ ពីវត្តនោះ និង កាន់តែធ្វើអោយបានល្អនៅផ្លូវចូលផង ដើម្បីជួយសម្រួលជីវភាពអ្នករស់នៅលើភ្នំ និង ជុំវិញភ្នំ អោយមានប្រាក់ចំណូលតាមរយៈលំហូរទេសចរណ៍៕