ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន A24 នៅទីក្រុងភ្នំពេញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានជជែកអំពី កិច្ចខិតខំប្រឹងប្រែងគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់ការបំភ្លឺអំពី បម្រាម ឬ ទណ្ឌកម្មថ្មី ដែលអាមេរិកបានដាក់មកលើប្រទេសកម្ពុជាកាលពីមួយសប្តាហ៍មុន ដែលរួមមានបម្រាមលក់អាវុធអោយកម្ពុជា និងការរឹតបន្តឹងការនាំចេញថ្មី។ លោក ផៃ សុីផាន ក៏បានបដិសេធអំពីការផ្តល់ មូលដ្ឋានទ័ពជើងទឹក អោយទៅកងទ័ពចិនផងដែរ ដោយលោកអះអាងថា គ្មានកងទព័ជើង ទឹកចិននៅ កំពង់ផែររាមនោះទេ លើកលែងតែកម្មករចិន ដែលគ្រប់គ្រងការ សាងសង់កំពង់ផែរទឹកជ្រៅ នោះប៉ុណ្ណោះ។