អ្នកជំនួញវ័យក្មេងរបស់ក្រុមហ៊ុន Queen Yourself បង្ហាញក្ដីរំភើបក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម ម៉ៅ ធនិន

0

ក្រោយជំនួបដ៏កក់ក្ដៅជាមួយឯកឧត្តម អភិបាលខេត្តកំពត លោក ម៉ៅ ធនិន្ទ កញ្ញា គឹម វិជ្ជនី ដែលជាម្ចាស់អនឡាញល្បីឈ្មោះ និង ជោគជ័យមួយរូប បានបង្ហាញពីអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដោយកញ្ញានៅតែយល់ថា ជំនួបជាមួយឯកឧត្តមដែលទើបបញ្ចប់ គឺពោរពេញដោយអនុស្សាវរីយ៍ និង ជាកិត្តិយសក្នុងនាមជានារីជំនួញម្នាក់។ កញ្ញាបានបង្ហោះជាផ្លូវការថា”ជាកិត្តិយសរបស់ ក្រុមហ៊ុន Queen Yourself ក្រោមការដឹកនាំរបស់លោកគ្រូសីហា ដែលបានសម្ដែងការគួរសមជាមួយនឹងឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន និងបាននាំ អង្ករ ថវិកា និងសម្ភារៈមួយចំនួន ជូនអភិបាលខេត្ត ដើម្បីយកទៅជូន បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនៅក្នុងខេត្តកំពត។

កញ្ញា វិជ្ជនី អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាង Queen Yourself ក៏បានស្នើសុំអោយឯកឧត្តម ម៉ៅ ធនិន្ទ ជួយលើកកម្ពស់ផលិតផលក្នុងស្រុក និង ជួយលើកកម្ពុជាស្ត្រីខ្មែរ នៅក្នុងវិស័យជំនួញផងដែរ។ កញ្ញានៅតែបន្តថ្លែងពីអារម្មណ៍ក្រោយជំនួបឯកឧត្តមថា គឺជាក្ដីរំភើបបំផុត ដែលលោកគ្រូ មិច សីហា រួមទាំងកញ្ញា និង ក្រុមការងារ បានរួមចំណែកយកអំណោយទៅប្រគល់ជូនដល់ឯកឧត្តម ដែលអំណោយនេះគឺជាការរួមកម្លាំងគ្នា ហើយអ្វីដែលកញ្ញានៅតែរំភើប គឺការទទួលបាននូវភាពកក់ក្ដៅយ៉ាងខ្លាំង ក្នុងជំនួបជាមួយឯកឧត្តមនាថ្ងៃនោះ៕