ម្ចាស់ហាងលក់ម៉ូតូ ប្រាក់ សម្បត្តិ ធ្វើរឿងមួយនេះជួយដល់ពលរដ្ឋរងអគ្គីភ័យក្នុងតំបន់បឹងកក់

0

ខណៈដែលពលរដ្ឋប្រមាណ៨០គ្រួសារ នៅតំបន់បឹងកក់ ខណ្ឌដូនពេញត្រូវបានអគ្គីសភ័យលេបត្របាក់អស់ផ្ទះសម្បែង ហើយកំពុងរស់នៅក្នុងភាពស្រេកឃ្លាន គេឃើញតារាហ្វេសប៊ុក អ្នកនាង ពេជ្រពេជ្រ ម្ចាស់ហាងម៉ូតូសម្បត្តិស្រីពេជ្រ ត្រៀមស្បៀង និង ថវិកា គួរអោយសរសើរ ដើម្បីជួយគ្រួសារជនរងគ្រោះទាំងនោះ។ ការបង្ហោះរបស់ អ្នកនាង បានធ្វើអោយមានការចាប់អារម្មណ៍មិនតិចទេ ស្របពេលដែលអ្នកលេងហ្វេសប៊ុកមិនតិចទេ ញញឹមសប្បាយជំនួសអ្នកត្រូវភ្លើងឆេះផ្ទះនោះ នៅពេលឃើញពីការរួមចំណែករបស់អ្នកនាង។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដោយសារតែស្ទើរតែគ្រប់ពេលដែលមានអ្នកខ្វះខាតបែបនេះ គឺអ្នកនាងតែងតែបរិច្ចាគជួយបែបនេះ រាប់មិនឈ្នះទៅហើយ៕