លោកជំទាវ មួយឡេង ចេញទៅអាមេរិកសាជាថ្មី

0

កាលពីយប់ថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2021 មុននេះលោកជំទាវ មួយឡេង ដែលត្រូវបានគេស្គាល់ថាជាភរិយាមន្ត្រីផ្កាយ2 និងជាម្ចាស់ហាងពេជ្រធំមួយ បានចាកចេញទៅសហរដ្ឋអាមេរិកទៀតហើយ។ ដោយដំណើររបស់លោកជំទាវលើកនេះ មិនត្រឹមតែនាំយកគ្រឿងអលង្កា និង ផលិតផលឡេយកទៅលក់តែប៉ុណ្ណោះទេ តែក៏បាននាំយកនូវគ្រឿងចម្លាក់ខ្មែរ ដូចជាផ្តិលខាត់ ថូរ និង កាបូបជាដើម ដោយវេចខ្ចប់ជាច្រើនកេសធំៗ យកទៅចែកចាយលក់ផងដែរ។

លោកជំទាវ មួយឡេង បានលើកឡើងថាការចាកចេញទៅអាមេរិកលើកនេះ គឺដឹកជញ្ចូនឥវ៉ាន់ច្រើនជាងមុន ដោយសារតែលោកជំទាវបានចំណាយលើការទិញផលិតផលគ្រឿងខ្មែរដែលត្រូវការដឹកជញ្ចូនច្រើន។ ផលិតផលគ្រឿងប្រាក់និងស្ពាន់ទាំងនេះមួយចំនួនត្រូវបានគេកុហ្មង់រួច ហើយមួយចំនួនគឺលោកជំទាវទិញដឹកទៅតែម្ដង ដោយហេតុថា បើទោះជាលក់មិនដាច់ក៏ចាត់ទុកថាទុកតាំងនៅក្នុងហាងថ្មីដែលត្រៀមនឹងបើកឱ្យកូនស្រីនៅអាមេរិក។

ឥវ៉ាន់ជាច្រើនកេសដែលបានឃើញនេះនៅមិនទាន់អស់នៅឡើយទេ ដោយសារតែមុនចេញទៅលោកជំទាវក៏បានដឹកជញ្ចូនមួយចំនួនរួចទៅហើយ ហើយក្រោយពេលទៅដល់ក៏គម្រោងនឹងដឹកទៅតាមក្រោយទៀត។ ហេតុផលដែលលោកជំទាវអាចយកទំនិញយកទៅលក់ឆ្លងប្រទេសមហាអំណាចនេះបានក៏ព្រោះតែ ខ្លួនទទួលបានសិទ្ធិនាំចូលនៅក្នុងទឹកដីអាមេរិក ហើយរាល់ទំនិញទាំងអស់ក៏មានការបង់ពន្ធ និងរត់ច្បាប់នៅអាមេរិកត្រឹមត្រូវ។

លោកជំទាវនឹងត្រឡប់មកវិញក្នុងអំឡុងជាមួយខែក្រោយ គឺបន្ទាប់ពីដំណើរការរៀបចំហាងមួយនៅអាមេរិកលេចចេញរូបរាង។