ក្រោយពីបញ្ចេញយោបល់មួយប្រាវនៅលើបណ្ដាញសង្គម លោកឧកញ៉ា យ៉ន សេងហាន ក៏មានអ្នកទើសរិះគន់ចំៗផងដែរ ជាពិសេសអ្នកមិនចូលចិត្តលោកគ្រូជោគជ័យ ប៊ុន ផាក ដែលពួកគេយល់ថា លោកឧកញ៉ាវែកញែក បញ្ចេញគំនិតការពារ។ លោកឧកញ៉ា បានបង្ហោះជាថ្មី កាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២១ ថា” 👉ខ្ញុំនៅសុខៗ ឱ្យគេជេរជាងកន្លះពាន់នាក់លេង!
👉គ្រាន់តែខ្ញុំបញ្ចេញទស្សន:រឿងប៊ុន ផាក ទាក់ទងនឹងខ្មែរយេីងភាពច្រេីនចូលចិត្តរិ:គន់បែបជាន់ពន្លិច ហេីយអ្នកខ្លះមេីលសំណេរខ្ញុំមិនយល់ពីបំណងខ្ញុំផង ដៀល ជេរ ខ្ញុំគ្មានប្រណី!
👉សំណេរខ្ញុំ ខ្ញុំមិនមែនកាន់ជេីងអ្នកធ្វេីខុស មិនមែនខ្ញុំអោយសំរាលទោស និងមិនឱ្យកាត់កងអំពេីរល្អដែលធ្វេីកន្លងមកនោះទ តែម្នាក់ៗភាគច្រេីនចេញមកភ្លាវហ្មង អត់ដែលស្គាល់ខ្ញុំទេ គ្រាន់តែឃេីញសំណេរប៉ុណ្ណឹង ជេរយកៗ!
👉បញ្ជាក់:ខ្ញុំអត់ខឹងនឹងអ្នកគ្រប់គ្នាដែលជេរខ្ញុំទេ ព្រោះខ្ញុំមិនបានធ្វីអីខុស ហេីយចេតនារបស់ខ្ញុំពេលសរសេរក៏អត់មានចិត្តជាអកុសលដែរ តែផ្ទុយទៅវិញគឺខ្ញុំអាណិតនិងសង្វេគណាស់ ដែលម្នាក់ៗខំដុតចិត្តខ្លួនឯងឱ្យក្តៅក្រហាយ រហូតដល់កេីតជាទោសចិត្ត ជេរខ្ញុំ!
✅គោលបំណងនៃសំណេរដែលខ្ញុំផុសគឺចង់អោយខ្មែរចេះស្រលាញ់គ្នា បេីគ្នាខុសជួយកែគ្នា រិៈគន់ក្នុងន័យស្ថាបនាសិនទៅ ទេីបជារឿងដែលត្រឹមត្រូវ ព្រោះគ្មានអ្នកណាមិនខុសទេ ហេីយអ្នកខ្លះមេីលសំណេរខ្ញុំមិនយល់ពីបំណងខ្ញុំផង ម្យ៉ាងទៀតរឿងគ្រួសារគេយេីងមិនអាចដឹងច្បាស់នោះទេ តែភាគច្រេីនយេីងវិនិច្ឆ័យតាមរយ:ព៌ត័មានដែលបានឃេីញនិងបានឮ!(សព្វថ្ងៃនេះ រឿងពិតដូចមិនពិត រឿងមិនពិតដូចពិត សូមប្រយ័ត្នទាំងអស់គ្នា កុំអាល់ធ្វេីបុរេវិនិច្ឆ័យ នាំឱ្យសោកស្តាយថ្ងៃក្រោយ)!”។ យ៉ាងណាក៏ដោយ ក្រោយការបង្ហោះនេះ ក៏មានអ្នកចែកចាយមិនតិចដែរ ចំពោះគោលបំណងដែលលោកឧកញ៉ា បានពន្យល់។