ឧកញ៉ា យ៉ន សេងហាន ដាក់ចំៗចំពោះបុគ្គលមួយចំនួនចូលចិត្តតែស្ករក្នុងបណ្ដាញសង្គម

0

សារមួយដ៏វែងអន្លាយរបស់លោកឧកញ៉ា យ៉ន សេងហាន កាលពីពេលថ្មីៗ នៅតែធ្វើអោយមានការចាប់អារម្មណ៍ ដោយសារតែសំណេររបស់លោក គឺបុកត្រូវបរិយាកាសជាក់ស្ដែង ដោយសារតែមនុស្សចូលចិត្តចង់ដឹង និង ចែករំលែកនូវរឿងដែលគ្មានប្រយោជន៍ច្រើនជាង តែសម្រាប់វីដេអូ និងសំណេរដែលជាចំណីនៃគំនិត គឺភាគច្រើនតែងមើលរំលង។ លោកឧកញ៉ា យ៉ន សេងហាន បានសរសេរបង្ហោះ ដោយភ្ជាប់នឹងករណីរបស់លោក ប៊ុន ផាក (គ្រូជោគជ័យ) ដែលមានរឿងអាស្រូវថា”👉អូសពីរថ្ងៃហេីយ​ អូសអត់ផុតទេ​! រឿង​ ប៊ុន​ ផាក!

👍ត្រង់គ្នាធ្វេីល្អ​ ចែករំលែកចំណេះដឹងល្អៗដល់សង្គមរាប់ឆ្នាំ មិនសូវមានគេហទព័រ​ ឬ វេបសាយណាចុះ​ សរសេីរលេីកទឹកចិត្តអីទេ​ ចាំតែគ្នាខុស​ ព្រួតគ្នាជាន់ពន្លិចគ្នាហ្មង​ ខ្ញុំនិយាយនេះមិនមែនមានន័យថា​ គាំទ្រការធ្វេីខុសរបស់គាត់នោះទេ​ ហេីយការខុសនោះ​ មិនទាន់ច្បាស់១០០%ទៀត​ ហេីយខ្ញុំក៏មិនដែលជួប​ ប៊ុន​ ផាក ដែរ​។ ស្គាល់តាមFBទេ​ តែបេីគាត់ខុសគឺទុកអោយច្បាប់អ្នកកាត់ទោសទៅ!”។

លោកឧកញ៉ា បន្តថា”👉សង្គមខ្មែរយេីងនេះ ខ្ញុំសង្កេតឃេីញថា​ អ្នកណាក៏ដោយ ធ្វេីល្អមិនសូវជួយគាំទ្រទេ​ តែបេីខុសវិញនិយាយពីចុះផ្សាយនោះផ្សាយ​ បេីអ្នកតែស្ករវិញLike និងShare ដាច់មេដៃក្រវាត់ចោល! 👉 តាំងពីមានFBមក​ ពលរដ្ឋខ្មែរយេីងភាគច្រេីនមានជំនាញមួយទៀតគឺ​ ធ្វេីជាមេធាវី​ តុលាការ​ តាមFB​ និយាយពីពូកែតាមដាន​គ្រួសារគេ​ ហេីយនាំគ្នាកាត់ក្តី​ អត់ព្រមតាមដានមេីលគ្រួសារខ្លួនឯង​ មើលកុងធនាគារ​ និង មើលអង្ករខ្លួនឯងទេ​!​ 👉ធ្វេីល្អគ្មានអ្នកចាំ​ បេីធ្វេីបាបកម្មគេចាំណាស់! 👉ជួយគេរាប់មិនអស់​ ពេលមួយជួយគេមិនបាន​ គេថាយេីងអាក្រក់តែម្តង​ ខ្ញុំក៏ជួបច្រេីនហេីយដែរ!”។ សំណេររបស់លោកឧកញ៉ា មានអ្នកលេងបណ្ដាញសង្គមច្រើនណាស់គាំទ្រ ដោយម្នាក់បញ្ចេញមតិថានេះជាការពិតនៅក្នុងសង្គមកម្ពុជានោះផង ទើបលើបណ្ដាញសង្គម គឺមានរឿងមិនចេះចប់ ដោយសារតែហេតុផលនឹង៕