ភោជនីយដ្ឋានបាយ័ន ប្រមូលផ្ដុំសុទ្ធតែតារាល្បីៗថតរឿងខ្លីបង្កប់អត្ថន័យអប់រំ និងរួមចំណែកលើកស្ទួយកាងារអ្នកសិល្បៈ

0

យោងតាមការបង្ហោះរបស់សិល្បករមួយចំនួន ក៏ដូចជាលើផេកផ្លូវការរបស់ ភោជនីយដ្ឋានបាយ័ន គឺម្ចាស់អាជីវកម្មមួយនេះ ទើបតែបានថតបញ្ចប់រឿងខ្លីមួយប៉ុណ្ណោះ ខណៈដែលក្នុងការសម្ដែងនោះ គឺប្រមូលផ្ដុំសុទ្ធតែតារាជើងចាស់ល្បីៗតែម្ដង ដូចជា លោក ទេព រិន្ទដារ៉ូ លោក ជា សំណាង អ្នកនាង សុធារ៉ា អ្នកនាង សែម ឆវី និង លោក សាវិន ហ្វីលីព ជាដើម។ ការផលិតរឿងខ្លីនេះ ថ្វីត្បិតតែដើម្បីពង្រីកកេរ្តិ៍ឈ្មោះអាជីវកម្ម តែក៏បានរួមចំណែកផ្ដល់ឱកាសការងារមួយ ដល់សិល្បករ និង ក្រុមការងារថតផងដែរ ស្របពេលដែលភោជនីយដ្ឋានបាយ័ន កំពុងតែជោគជ័យក្នងការដំណើរការ និង លក់ Frenchise។

លោកស្រី ថែ ដាឡែន អគ្គនាយិកាភោជនីយដ្ឋានបាយ័ន បានថ្លែងបញ្ជាក់ថា នេះគឺជារឿងខ្លីដែលភោជនីយដ្ឋានរបស់លោកស្រីបានផលិត តែក៏នឹងមានជាបន្តបន្ទាប់ផងដែរ ដោយគោលដៅធំបំផុត គឺធ្វើអោយគេកាន់តែស្គាល់ពីសេវាកម្មរបស់ហាង និង ចង់ភ្ជាប់ជាមួយនឹងសារមួយចំនួន ដើម្បីជាប្រយោជន៍ដល់សង្គម។ លោកស្រីថា ក្នុងរយៈពេលចុងក្រោយ លោកស្រីនឹងមានកញ្ចប់កាន់តែច្រើនដើម្បីផលិតរឿងខ្លីៗ និង ធ្វើការងារសប្បុរសធម៌ ដើម្បីបានរួមចំណែកយកផលចំណេញ ពីអាជីវកម្មដែលជោគជ័យ មកជាប្រយោជន៍ដល់សង្គម និង ក្រុមសិល្បករមួយចំនួន ដែលលោកស្រីនឹងចាប់ដៃជាបន្តបន្ទាប់ផងដែរ៕