ទីក្រុង​ប៉ាតាយ៉ា​រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​ដើម្បី​ទាក់ទាញ​តំបន់​ទេសចរណ៍​របស់​ខ្លួន

0

ទីក្រុងបានវិនិយោគ ជាទឹកប្រាក់ចំនួន ៣០លានបាត (ប្រហែល ០.៩លានដុល្លារ) ដើម្បីរៀបចំព្រឹត្តិការណ៍ចំនួនប្រាំនេះ មហោស្រពតន្ត្រីប៉ាតាយ៉ាឆ្នាំ២០២១- ពិធីបុណ្យបណ្តែតប្រទីប-កាំជ្រួចអន្តរជាតិ-ពិធីបុណ្យអាហារ “Dern Gin Thin Na Klue” និង Pattaya Countdown ។

តាមរយៈការរៀបចំព្រឹត្តិការណ៍ទាំងនេះ ប៉ាតាយ៉ាមានគោលបំណង ដើម្បីបង្ហាញសក្តានុពលរបស់ខ្លួនដែលជាគោលដៅមួយក្នុងចំណោមគោលដៅផ្សេងៗនៃប្រទេសថៃ និងជាឱកាសរបស់ទីក្រុង។

ជនបរទេសមួយចំនួនបានរកឃើញថា ឧបសគ្គភាសា និងស្ទាយតន្ត្ត្រីថៃដែលខុសគ្នា គឺជាគុណវិបត្តិពីរនៃ មហោស្រពតន្ត្រី ខណៈដែលប្រជាពលរដ្ឋក្នុងទីក្រុង ដែលមានអាជីពពឹងផ្អែកលើភ្ញៀវទេសចរ បានត្អូញត្អែរថា នៅតែមិនមានសញ្ញានៃភ្ញៀវទេសចរបរទេសនៅក្នុងទីក្រុងប៉ាតាយ៉ា ទោះបីជាព្រឹត្តិការណ៍បានឈានដល់សប្តាហ៍ទីបួនហើយក៏ដោយ។

ជាមួយគ្នានេះ លោក Jeerawat Sukonthasup ប្រធានផ្នែកសណ្តាប់ធ្នាប់ សន្តិសុខ និងការិយាល័យអ្នកគ្រប់គ្រងនៅប៉ាតាយ៉ា បានសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់គាត់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខផ្អែកតាមការិយាល័យអ្នកគ្រប់គ្រងទីក្រុងប៉ាតាយ៉ា ដោយប្រមូលផ្តុំកម្លាំងពីប៉ូលីស- ប៉ូលីសទេសចរណ៍-អ្នកស្ម័គ្រចិត្ត និងស្ថាប័នផ្សេងទៀតនៅក្នុងទីក្រុងប៉ាតាយ៉ា ដើម្បីល្បាត សម្របសម្រួល និងគ្រប់គ្រងវិធានការ COVID ជុំវិញកន្លែងប្រគុំតន្ត្រី-គូសបញ្ជាក់ថា អ្នកចូលរួមស្ទើរតែ 100% ប្រកាន់ខ្ជាប់នូវវិធានការការពារ។

ជនបរទេសបានសម្តែងភាពរីករាយក្នុងការចូលរួមក្នុងពិធីបុណ្យប៉ាតាយ៉ា ទោះបីជាភាសា និងវប្បធម៌ខុសគ្នាក៏ដោយ។

Bang-on Sompan ជាអ្នកម៉ាស្សានៅឆ្នេរប៉ាតាយ៉ាបាននិយាយថានាងមកពិធីបុណ្យនេះដើម្បីរកប្រាក់ចំណូលខ្លះ
ប៉ុន្តែពុំសូវមានតម្រូវការច្រើនលើការម៉ាស្សានោះឡើយ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតដែលកំណត់ឲ្យភ្ញៀវម៉ាស្សា ជាជនជាតិថៃតែប៉ុណ្ណោះ។