កាលពីថ្ងៃទី ២ វិច្ឆិកា ឆ្នាំ២០២១ គេឃើញគូស្នេហ៍ គឺ លោកស្រី អ៉ឹម សុគន្ធា ម្ចាស់ប្រេន HK7 និង ស្វាមី គឺលោក គង់ រ៉ាយុទ្ធ ម្ចាស់ហាងសំលៀកបំពាក់រ៉ាយុទ្ធ ទទួលបានគ្រឿងឥស្សរយសយ៉ាងមានកិត្តិយសពីរដ្ឋមន្ត្រីក្រសួងវប្បធម៌។ ពិធីនេះ ត្រូវបានគេដឹងថាបានរៀបចំឡើងដោយលោកជំទាវ ម៉ៅ ម៉ាល័យ ដែលសប្បុរសជនដ៏ធំក្នុងការកសាងនៅតំបន់នោះ ដែលលោកជំទាវត្រូវបានពលរដ្ឋខ្មែរនៅតំបន់បន្ទាយឆ្មារកោតសរសើរមិនដាច់ពីមាត់។
លោក គង់ រ៉ាយុទ្ធ បានសរសេរបង្ហោះថា”02-01-2021 ខ្ញុំបាទ និងភរិយាមានកិត្តិយសណាស់ ដែលបានទទួលគ្រឿងឥស្សរយស មុនីសាសារាភណ្ឌ ថ្នាក់មហាសេនា បំពាក់ដោយ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អ្នកម៉ែជំទាវ ម៉ៅ ម៉ាល័យ កែគឹម យ៉ាន និង ឯកឧត្តមអភិបាលខេត្ត”។ ដោយឡែកនៅលើផេក របស់លោកជំទាវ ម៉ៅ ម៉ាល័យ លោកជំទាវបានបង្ហោះថា “ពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រេីប្រាស់នូវព្រះពន្លាជ័យកំពង់ទឹកប្រាសាទបារាយណ៍មេបុណ្យ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿន សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ព្រះពន្លាជ័យនេះ ត្រូវបានផ្ដើមកសាងដោយលោកជំទាវ ម៉ៅ ម៉ាល័យ និង សប្បុរសជន ហើយដោយសារតែ លោកស្រី អ៉ឹម សុគន្ធា និង ស្វាមី ក៏ជាសប្បុរសជនមួយរូបផងដែរ ទើបទទួលបាននូវគ្រឿងឥស្សរយសនោះ។