ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) ផ្តល់ជំនួយចំនួន ៥ លានដុល្លារអាមេរិក សម្រាប់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម

0

ក្នុងបំណងលើកកម្ពស់ផ្នែកសុខភាព និងការរស់នៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អាមេរិក (USAID)កម្ពុជាបានប្រកាសកាលពីពេលថ្មីៗនេះ នូវជំនួយឥតសំណងចំនួន ៥ លានដុល្លារបន្ថែមទៀតសម្រាប់ (ការ​លើក​កម្ពស់​សិទ្ធិ​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សុខភាព​របស់​អ្នក​រស់​រាន​មាន​​ជីវិត​ពី​របប​ខ្មែរក្រហម​) គម្រោងនេះនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)។

ហិរញ្ញ​ប្បទាន​បន្ថែម​នេះនឹង​ធ្វើ​ឲ្យ​សកម្មភាព​ប្រតិបត្តិការ​មាន​តម្លៃ​សរុបចំនួន៦,៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក
គម្រោង​នេះ​នឹង​ផ្តល់​ជូន​អ្នក​រស់​រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម​នូវ​ការ​ប្រើប្រាស់​សេវាថែទាំសុខភាព និង​ចងក្រងនូវ​​​ស្ថាន​ភាពសុខភាព និង ក្តី​ព្រួយ​បារម្ភ​ ស្ថាន​ភាព​សង្គមសេដ្ឋកិច្ច និង​បទពិសោធន៍​ពេលឆ្លងកាត់ ​របប​ខ្មែរក្រហម។