សិល្បករ​ខ្មែរ​ចង់​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​បន្ទាប់​ពី​ជួប​បញ្ហា​វិបត្តិ​កូវីដ

0

រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកដំណើរការឧស្សាហកម្មទេសចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជិត២ឆ្នាំ ដែលជាឱកាសសម្រាប់វិចិត្រករ និងអាជីវករសិល្បៈក្នុងការចាប់ផ្តើមអាជីវកម្មសារជាថ្មីម្តងទៀតក្រោយជាប់គាំង រហូតដល់មានការបិទខ្ទប់ដោយសារតែការផ្ទុះឡើងនៃមេរោគ កូវីដ-១៩ ដែលបង្ខំឱ្យមនុស្សជាច្រើន ចាប់យកការងារថ្មីដែលមិនមែនជា​ទេពកោសល្យ​ដើម្បី​ជីវភាព​រស់នៅ​របស់​ពួកគេ។ សិល្បករ និងអាជីវករសិល្បៈមួយចំនួនបានសម្តែងក្តីសង្ឃឹមថាជីវិតពួកគេនឹងវិលទៅរកស្ថានភាពដូចពីមុន។