ពាក្យមួយឃ្លារបស់លោក មោល ចាន់ណា នៅតែឥទ្ធិពលដល់អ្នកជោគជ័យភាគច្រើន

0

បន្ទាប់ពីជោគជ័យក្នុងវិស័យជំនួញអចលនទ្រព្យនៅលើទឹកដីខេត្តត្បូងឃ្មុំ និង កំពង់ចាម លោក មោល ចាន់ណា ដែលគេស្គាល់ថាគឺជាគ្រប់គ្រងគម្រោងCL Hanchey Resort ដ៏ធំនៅកំពង់ចាម ក៏រមែងបង្ហាញមុខLive ជាហូរហែរពីវិស័យជំនួញ និង របៀបកែប្រែជីវិតអោយជោគជ័យនៅលើបណ្ដាញសង្គមផងដែរ ដើម្បីចែករំលែកចំណេះដឹង។ អ្វីដែលគេកត់សម្គាល់ គឺលោកបានបង្ហោះសារមួយយ៉ាងចាក់ដោត កាលពីពេលថ្មីៗ ដោយសំណេររបស់លោក នៅតែបន្តដាស់តឿន ដល់បុគ្គលទាំងឡាយដែលតែងតែចាត់ទុកលុយជាងមិត្តភាព ហើយតែងតែយកបញ្ហាលុយកាក់ធ្វើអោយបាក់បែកមិត្តភាពនោះ។

លោក មោល ចាន់ណា អគ្គនាយក Channa Land និង ជាម្ចាស់គម្រោងមួយនៅ ហាន់ជ័យរីស៊ត បានបង្ហោះថា “ពេលអត់លុយ ពិបាកយ៉ាងណាក៏ត្រូវរក្សាមិត្តភាព ពេលមានលុយរឹតតែរក្សាមិត្តភាព ព្រោះភាពជោគជ័យពិតប្រាកដ មិនមែនជាលុយទេ គឺក្តីស្រលាញ់ពិតប្រាកដពីអ្នកជុំវិញខ្លួន(១ជីវិតខ្ញុំដាច់ខាតមិនមានសត្រូវ)”។ សំណេររបស់លោកធ្វើអោយអ្នកលេងហ្វេសប៊ុកមិនតិចទេគាំទ្រ ហើយក៏មានអ្នក Comment និង ចម្លងយកទៅផុសបន្តផងដែរ ដើម្បីផ្ញើសារបន្តកុំអោយមនុស្សខ្លះប្រែប្រួលនៅពេលជោគជ័យ។ ការបង្ហោះរបស់លោកក៏មានអ្នកបញ្ចេញមតិផងដែរថា អ្នកខ្លះគឺជាមិត្តភ័ក្ត្រកម្រត់កម្រ គឺជាបងប្អូនកម្សត់កម្រ តែនៅពេលមានបាន បែរជាច្រណែនគ្នា ដណ្ដើមផលប្រយោជន៍គ្នា និង ធ្វើរឿងគ្រប់យ៉ាងដើម្បីតែជាន់ពន្លិចគ្នា ដែលធ្វើអោយសំណេរបង្ហោះរបស់លោកកាន់តែមានអត្ថន័យចាក់ដោត។ សំណេររបស់លោកកាន់តែមានអ្នក ចែកចាយ ក្រោយពេលត្រូវបានផ្ទះតារា យកមកផ្សព្វផ្សាយយកទូលំទូលាយនោះផង។