ទន្ទឹមនឹងភាពជោគជ័យ ក្នុងជំនួញផ្នែកអចលនទ្រព្យរបស់ស្វាមី និង ជំនួញជាអគ្គនាយិការរបស់ក្រុមហ៊ុន ESNC ដែលនាំចូលផ្ដាច់មុខនូវផលិតផលគ្រឿងសម្អាងយីហោ ESN លោកស្រី អែន សុខនី ក៏មានភាពសាមញ្ញមិនដូចអ្នកមានសំបូរទ្រព្យមួយចំនួនផងដែរ។ អ្នកស្រីត្រូវគេឃើញដើរធ្វើបុណ្យចែកទាន និង ទៅណាមកណាក្នុងភាពសាមញ្ញ តែពោរពេញដោយសេចក្ដីជាមួយស្វាមីគឺលោក មោល ចាន់ណា ទើបទំនងជាធ្វើអោយអ្នកមិនដឹងពីមុខជំនួញខាងក្រោយខ្នងរបស់អ្នកស្រី ងឿងឆ្ងល់ថាអ្វីទើបអោយអ្នកស្រីដែលជានារីដ៏សាមញ្ញម្នាក់មានលទ្ធភាពដល់ម្លឹង។
សំណេរមួយដ៏វែងអន្លាយ ដែលបានបង្ហោះកាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១ អ្នកស្រី អែន សុខនី បានឆ្លើយតបទៅនឹងចម្ងល់មួយដ៏ចាក់ដោតថា”មានប្អូនស្រីម្នាក់ឆាតមកសួរខ្ញុំថា
👉សុំទោសបង🙏 បងរកសុីអីដែរ ? មិចបង និងប្ដីមានឡានជិះទំនេីប មានលុយដេីរជួយគេ មានលុយរកសុីបន្ថែមមុខរបរ បន្តបន្ទាប់រហូត។ ខ្ញុំជាហ្វែនបងឯង តាមដានបងរហូត ខំធ្វេីតាមបងនិយាយបងប្រាប់ធ្វេីមិចក៏មិនដូចបង ចង់មានលុយចាយ ចង់មានឡានជិះ កុំអោយគេមេីលងាយ។ ចង់ស្លៀកពាក់ស្អាតៗ និយាយទៅខ្ញុំសសេីរបងណាស់កាលពីមុនបងក៏ជាមនុស្សធម្មតាៗដូចខ្ញុំដែរ សុំរៀនពីបងផងបានទេ ?
✍️🙏🙏🙏 សំនួរចាក់ដោតបូករួមនិងសារសរសេីរបែបរំជួលអារម្មណ៍ បងអរគុណដែរស្រលាញ់ចូលចិត្តបងនិងគ្រួសារ❤️
👉 ចំលេីយបងគឺ មនុស្សគ្រប់គ្នាកេីតមកមិនមានទាំងព្រមទេវាកេីតពីការ តស៊ូអត់ធ្មត់ជំនះគ្រប់ឧបសក្តិទាំងអស់ មានទាំងយំ ទាំងសេីចសប្បាយ ឈឺចាប់ ហត់នឿយ លំបាកវេនា គឺបងជួបអស់ហេីយអូន បានបងមកដល់ពេលនេះ💪 មានមនុស្សជាច្រេីនដែលគេជោគជ័យ និងមានជាងបងច្រេីនណាស់ តែអូនសួរបងចឹង បងអោយកំលាំងចិត្តទៅវិញ។ មនុស្សយេីងត្រូវប្រកាន់ភ្ជាប់ គោលដៅ មហិច្ចតា ការចង់ចេះ ចង់ដឹង ចង់មាន ចង់បាន (តែមិនលោភលន់ពេកទេ) ព្រមរៀនពីវា ព្រមធ្វេីវាដោយអត់ធ្មត់ ដួលហេីយត្រូវតែក្រោក💪 ដួលត្រង់ណាងេីបត្រង់នឹង ដេកត្រង់ណាភ្ញាក់ត្រង់នឹង ដេីម្បីតម្រង់ទៅទិសដៅខាងមុខបន្តទៀត👉👉👉
🙋♀️ ជឿអត់ថាបងដួលក្នុងការរកសុីមិនក្រោម5ដង ? អញ្ចឹងបងសូមលេីកទឹកចិត្ត ស៊ូៗណាដេីរទៅមុខកុំឈប់ 🙅♂️🧏♂️
👉 ថ្ងៃនេះមិនសម្រេចយេីងធ្វេីថ្ងៃស្អែក💪
👉 ថ្ងៃស្អែកមិនសម្រេច យេីងធ្វេីថ្ងៃបន្ទាប់
👉 ធ្វេីរហូតដល់ជោគជ័យចាំយេីងឈប់ កុំបាក់ទឹកចិត្ត កុំតក់ស្លុត កុំស្ដាប់សំដីដែលបំបាក់ទឹកចិត្ត កុំដេីរជាមួយមនុស្សអវិជ្ជមាន(-)
🙏🙏🙏 អរគុណសំរាប់ការអាន ✍️”។ សំណេររបស់អ្នកស្រី មិនត្រឹមតែដាស់អារម្មណ៍អ្នកចោទសួរម្នាក់ ដែលអ្នកស្រីបានសំដៅនោះទេ តែក៏មានន័យទូទៅ ធ្វើអោយអ្នកដួលផ្សេងទៀត មានកម្លាំងចិត្តផងដែរ។