យោងតាមការទម្លាយ និង សារឆ្លងឆ្លើយគ្នា អ្នកលេងហ្វេសប៊ុកឈ្មោះ Sopheaktra Dim ដែលជានិស្សិតអាហារូបករណ៍ផ្នែកអនុបណ្ឌិត្យច្បាប់នៅសាលា RULE កំពុងត្រូវបានបណ្ដាញពីលោកគ្រូជោគជ័យ សៀវ សុផល អះអាងថា នឹងឈានដល់ករណីផ្លូវច្បាប់ បន្ទាប់វីដេអូដែលលោកបានធ្វើការបង្ហោះកាលពីចុងខែតុលា ឆ្នាំ២០២១ គឺមានខ្លឹមសារញុះញង់បង្កប់អោយមានការរើសអើង និង ប៉ះពាល់ដល់បុគ្គលម្នាក់ផ្សេងទៀត គឺលោក សៀវ សុផល តែម្ដង។ នៅក្នុងវីដេអូនោះ មាននិយាយដដែលៗថា លោក សៀវ សុផល បានរៀបផែនការបោកប្រាស់ ដែលក្រុមលោកគ្រូ សៀវ សុផល ទំនងនឹងចាត់ការតាមផ្លូវច្បាប់ និង ទាមទារអោយលោកបង្ហាញភស្តុតាងពីការលើកឡើងនូវបទឆបោក ដែលលោកយកមកវិភាគ។
នៅខាងក្រោមវីដេអូរបស់លោក ក៏មានការខំមិនខ្លាំងៗធ្វើអោយមានការរើសអើង ដល់បុគ្គលម្នាក់ផ្សេងផងដែរ ទើបវីដេអូរបស់និស្សិតច្បាប់រូបនេះ រងការចោទប្រកាន់។ យ៉ាងណាមិញប្រភពដែលបានទម្លាយចេញពីគ្រូជោគជ័យ សៀវ សុផល បញ្ជាក់ថា លោកគ្រូមិនទាន់មានគម្រោងប្ដឹងលោក ទៅកាន់តុលាការនោះទេ ដោយនឹងជូនដំណឹងទៅកាន់សាលាRULE ដែលលោកកំពុងទទួលអាហារូបករណ៍ជាមុន ដើម្បីអោយលោកធ្វើការពន្យល់ពីករណីអ្នកចេះច្បាប់ តែបានវិភាគក្នុងន័យញុះញង់ធ្វើអោយប៉ះពាល់ដល់សិទ្ធិអ្នកដទៃបែបនេះ។
ក្រុមមេធាវីលោក សៀវ សុផល ទម្លាយថា ការសិក្សាផ្លូវច្បាប់កំពុងបន្តធ្វើឡើងលើវីដេអូវិភាគរបស់លោក Sopheatra Dim ហើយប្រសិនបើការជូនដំណឹងទៅសាមីខ្លួន និង ទៅសាលាច្បាប់ នៅមិនមានការឆ្លើយតបណាមួយសមស្រប នោះបណ្ដឹងពីបទញុះញង់នឹងត្រូវធ្វើឡើង។ យ៉ាងណាមិញ ជុំវិញការទម្លាយនេះ នៅមិនទាន់មានការបញ្ជាក់ពីលោក Sopheaktra Dim ដែលជាបុគ្គលល្បីឈ្មោះមួយរូប ដោយសារតែការបញ្ចេញមតិវិភាគនៅលើបណ្ដាញសង្គមនៅឡើយទេ៕