ការស្លាប់របស់ក្មេងស្រីជនជាតិខ្មែរម្នាក់ដែលធ្វើការនៅក្នុងកាស៊ីណូបានបង្ហាញពីឧក្រិដ្ឋកម្មនិងករណីការងារអាថ៌កំបាំងបន្ទាប់ពីម្ចាស់កាស៊ីណូបាន ស្នើរដំណោះស្រាយធ្វើការមួយថ្ងៃបានប្រាក់ឈ្នួលចំនួន៤ថ្ងៃ។ កម្មការិនីម្នាក់បន្តធ្វើការបើទោះបីជានាងត្រូវបានឆ្លងមេរោគកូវីដ -១៩ ក៏ដោយ។
មានកាស៊ីណូខុសច្បាប់ជាច្រើនកំពុងដំណើរការនៅខេត្តព្រះសីហនុ។ អ្នកសម្របសម្រួលនៃការិយាល័យសិទ្ធិមនុស្សនិងអភិវឌ្ឍន៍កម្ពុជាប្រចាំខេត្តព្រះសីហនុលោកស្រី ជៀប សុធារីបានមានប្រសាសន៍ថាម្ចាស់កាស៊ីណូ បានផ្តល់ដំណោះស្រាយមួយដែលជានុយសម្រាប់ទាក់ទាញមនុស្សអោយធ្វើការដោយមិនខ្វល់ពីសុខភាព។ការស្លាប់របស់ក្មេងស្រីជនជាតិខ្មែរម្នាក់ដែលធ្វើការនៅក្នុងកាស៊ីណូបានបង្ហាញពីឧក្រិដ្ឋកម្មនិងករណីការងារអាថ៌កំបាំងបន្ទាប់ពីម្ចាស់កាស៊ីណូ នៅតែបន្តដំណើរការដោយខុសច្បាប់នៅកម្ពុជា និងមិនបានគិតគូរពីបញ្ហារីករាលដាលជំងឺ Covid-19 ដែលប្រាសចាកពីវិធានការរបស់ក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជាទៅលើចំនុចការរក្សាគម្លាតសង្គម។