ទំនប់វារីអគ្គិសនីសេសានក្រោម២ បង្អាក់ដល់ការនេសាទត្រីរបស់ប្រជានេសាទ

0

អ្នកនេសាទដែលមកពីបណ្តាខេត្តនានាតាមដងទន្លេមេគង្គ ដែលបានផ្លាស់លំនៅមក ប្រកបរបរនេសាទនៅខេត្តស្ទឹងត្រែង កំពុងជួបប្រទះនឹងបញ្ហាខ្សត់ត្រី បន្ទាប់ពីដំណើរការនៃ វារីអគ្គិសនីសេសានក្រោម២។ ប្រជានេសាទទាំងនោះបានអោយដឹងថា ពួកគាត់បានមក នេសាទនៅទីនេះអស់រយះពេលបួនឆ្នាំហើយ ហើយចំនួនត្រីនៅក្នុងទន្លេកាន់តែខ្សត់ទៅៗ រហូតដល់ពេលខ្លះគាត់ចំណាយពេលមួយថ្ងៃរកបានត្រីត្រឹម ប្រហែលជាបីគីឡូក្រាមប៉ុណ្ណោះ ដោយចំនួនត្រីទាំងនោះបានត្រឹមតែផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណោះ មិនគ្រប់គ្រាន់សម្រាប់លក់ នៅលើទីផ្សារនោះទេ។ អ្នកនេសាទម្នាក់ក៏បានអោយដឹងផងដែរថា ចំនួនត្រីថយចុះជាង ៧០ភាគរយ។ អ្នកនេសាទម្នាក់ក៏បានបន្ថែមថា ចំនួនត្រីនៅតំបន់ក្បែរ​វារីអគ្គិសនីមាន​ចំនួនច្រើន ដែលអាចរកបានខ្ទង់២០គីឡូក្រាមក្នុងមួយថ្ងៃ ប៉ុន្តែ​ដើម្បីបានទៅនេសាទនៅ ទីនោះ​បាន ពួកគាត់តម្រូវអោយបង់ប្រាក់សម្រាប់ក្បាលទូកនិមួយៗ។