អ្នកភូមិរង់ចាំសំណងពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីសេសានក្រោម ២

0

ជនជាតិដើមភាគតិចភ្នងចំនួន ៥៣គ្រួូសារក្នុងចំណោមជាង១០០គ្រួសារ ដែលរងគ្រោះ​ដោយសារ​ទឹកជំនន់ជន់លិច ភូមិរបស់ពួកគេបង្កឡើងដោយទំនប់វារីអគ្គិសនីសេសានក្រោម២ នៅមិនទាន់ទទួលបាន​ សំណងសមរម្យពីក្រុមហ៊ុននៅឡើយទេ ហើយពួកគេរង់ចាំ អស់រយះពេល៤ឆ្នាំមកហើយ។ ពលរដ្ឋទាំងនោះបានស្នើរសុំអោយអាជ្ញាធរមូលដ្ឋានចុះបញ្ជីរដីសមូហភាព ចំនួន ៧.៨០០ ហិកតា​ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានអនុញ្ញាត​អោយចុះបញ្ជីរ​ត្រឹមតែ៩០០ហិកតាប៉ុណ្ណោះ។ លោក ភន រ៉េន តំណាងជនជាតិដើមភាគតិចភ្នង​នៅភូមិក្បាលរមាសចាស់ បានអោយដឹងថា ពលរដ្ឋជនជាតិដើមភាគតិចភ្នងរបស់លោក បានស្នើរសុំអោយអាជ្ញាធរមូលដ្ឋាន ចុះបញ្ជីរដីសមូហភាពជូនពួកគាត់​ចំនួន​ជាង៧០០០ហិកតា តែអាជ្ញាធរបានឆ្លើយតបថា អាចចុះបានត្រឹម ៩០០ ហិកតាប៉ុណ្ណោះ។ លោក ភន រ៉េន បានបញ្ជាក់បន្ថែម ថា ពួកលោកបារម្ភក្រែងថ្ងៃណាមួយខាងក្រុមហ៊ុន នឹងពង្រីកដែនដីរបស់គេ បង្ករអោយបាត់បង់ដែនដីរបស់ជនជាតិដើមភាគតិចភ្នង ហើយពួកលោកស្នើសុំអោយអាជ្ញាធរ និងក្រុមហ៊ុនមេត្តាសងសំណង ផលប៉ះពាល់​ដល់ពួកលោក។
គួររំលឹកផងដែរថា ទំនប់វារីអគ្គិសនី សេសានក្រោម២ មានទីតាំងនៅខេត្តស្ទឹងត្រែង ភាគខាងជើងប្រទេសកម្ពុជា ជាប់ព្រំដែនកម្ពុជា ឡាវ។