កម្មវិធីរបស់ទីភ្នាក់ងារ USAID រួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

0

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅកម្ពុជាបានចូលរួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើនៅស្រុកត្បែងមានជ័យខេត្តព្រះវិហារ តាមរយៈការផ្តល់នូវជំនួយមួយចំនួនដូចជា ជំនួយហិរញ្ញវត្ថុនិងការអប់រំសហគមន៍មូលដ្ឋានអំពីសារៈសំខាន់នៃព្រៃឈើដូច្នេះអ្នកភូមិកាន់តែមានការយល់ដឹង ហើយបានប្រែក្លាយពីអ្នកកាប់ឈើទៅជាភ្នាក់ងារទេសចរណ៍។ ប្រធានការពារទេសចរណ៍ធម្មជាតិលោកចាន់ វ៉ាន់ណូបានបញ្ជាក់ថាព្រៃឈើត្រូវបានកាប់បំផ្លាញ ដោយសារប្រជាជន និងសម្លាប់សត្វប៉ុន្តែដោយសារកម្មវិធីរបស់ទីភ្នាក់ងារ USAID អ្នករាល់គ្នាបានចូលរួមការពារព្រៃឈើបន្ទាប់ពីយល់ដឹងអំពីសារៈសំខាន់និងបង្កើនការល្បាតដើម្បីការពារព្រៃឈើដែលនៅសេសសល់។ សមាជិកសហគមន៍ក្នុងតំបន់ក៏ទទួលកំរ៉ៃខ្លះពីការដើរល្បាតរបស់ពួកគេផងដែរ ។

ផ្ទៃដីសរុបនៃព្រៃសហគមន៍គឺប្រហែល ១.៤៤៧ ហិកតាដែលមានព្រៃឈើ ៨០% នៃនៅសល់ហើយបានការពារ និងមានសត្វដូចជាខ្លាឃ្មុំនិងក្តាន់ហើយវាបានក្លាយជាកន្លែងពេញនិយមសម្រាប់អ្នកទេសចរជាតិនិងអ្នកទេសចរអន្តរជាតិជាច្រើន។