កាលពីព្រឹកថ្ងៃទី២៥ សីហា ឆ្នាំ២០២១ លោកឧកញ៉ា យ៉ន សេងហាន ដែលត្រូវបានស្គាល់ថា គឺជាអ្នកជំនួញដីធ្លី និងជាវាគ្មិនល្បីឈ្មោះ ក្នុងជំនាញបណ្ដុះអ្នកជោគជ័យ ត្រូវបានសម្ដេចព្រះសង្ឃរាជ បួរ គ្រី ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សា ដោយមានងារជា ពហូហត្ថាចិន្តាសង្គហមហាឧបសកពុទ្ធសាសនូបត្ថម្ភន៍ ដើម្បីជួយទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា។ នេះបើយោងតាម ព្រះរាជសង្ឃប្រកាស ដែលបានចេញផ្សាយមុននេះ។
គួរបញ្ជក់ផងដែរថា លោកឧកញ៉ា យ៉ន សេងហាន ក្រៅពីជាគ្រូបង្ហាត់ពីភាពជោគជ័យម្នាក់ លោកឧកញ៉ា ក៏ជាបុគ្គលម្នាក់ដែលជ្រះថ្លានឹងព្រះពុទ្ធសាសនាគួរអោយសរសើរផងដែរ ដោយលោកឧកញ៉ា តែងតែសុំសីលរៀលរាល់ថ្ងៃសីល និងតែងតែដឹកនាំក្រុមការងារជួយសាងសង់សមិទ្ធផលមួយចំនួនក្នុងទីអារ៉ាម។ នៅលើហ្វេសប៊ុកលោកឧកញ៉ា ក៏រមែងផ្ដល់សារអប់រំផ្លូវចិត្តពាក់ព័ន្ធនឹងព្រះធម៌ ទើបមានការយល់ឃើញយ៉ាងខ្លាំងថាជារឿងស័ក្តសមសម្រាប់តួនាទីជាទីប្រឹក្សារបស់លោកឧកញ៉ានៅក្នុងពេលនេះ ក្នុងចំណោមទីប្រឹក្សាដែលត្រូវបានប្រកាសឡើង។