បុរសម្នាក់ឈ្មោះ ជៀប សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ ដែលមានទីលំនៅបច្ចប្បន្នផ្លូវលេខ ២១១ ផ្ទះលេខ ០១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជាសមាជិកផ្នែកលក់ផលិតផល អោយក្រុម ហ៊ុន RF3 World Cambodia ត្រូវបានមន្ត្រីជំនាញឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ពីបទរំលោភលើសេចក្តីទុកចិត្ត តាមមាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តិក្នុងកំឡុងឆ្នាំ២០២១ នេះ នៅរាជធានីភ្នំពេញ ហើយត្រូវបានតុលាការបញ្ជារអោយនាំទៅឃុំខ្លួន នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១។
ដើមចមនៃរឿងនេះផ្តើមចេញពី ការកិបកេង លុយក្រុមហ៊ុន រួមជាមួយនឹងការយកផលិត ផលក្រុមហ៊ុនទៅលក់មិនបង្វិលដើមមួយចំនួនទៀតផង ។ តែយ៉ាងណាម្ចាស់ក្រុមហ៊ុន បានទុកពេលអោយជននេះ បង្វិលលុយសងវិញដែរ តែជននេះមិនបានចូលខ្លួនមកដោះស្រាយទេ ។
តំណាងក្រុមហ៊ុន RF3 World Cambodia បានអោយដឹងថា ឈ្មោះ ជៀប សុភ័ក្តនេះ ក្រោយកិបគេងលុយក្រុមហ៊ុនរួច ខាងក្រុមហ៊ុន មានចិត្តសន្តោស ចង់ចចារដោះស្រាយ កុំអោយមានបញ្ហារវែងឆ្ងាយ តែជននេះបានគេចវេសជាច្រើនលើកច្រើនសារ និងមិនមានគំនិតចង់ទូទាត់បំណុលសងក្រុមហ៊ុនវិញឡើយ ទើបក្រុមហ៊ុន សំរេចដាក់ពាក្យបណ្តឹងទៅតុលការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ យ៉ាងណាមិញរឿងរ៉ាវនេះ នៅមិនទាន់ការបំភ្លឺពីភាគីបុរសដែលត្រូវចាប់ខ្លួននៅឡើយទេ។