ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CL ហាន់ជ័យ រីសត កសាងផ្លូវមួយខ្សែនៅអារ៉ាមមួយ

0

កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CL ហាន់ជ័យ រីសត រួមមានប្រធានក្រុមហ៊ុន និង ក្រុមការងារ បានរួមគ្នាកាត់ខ្សែបូរកសាងផ្លូវមួយខ្សែនៅវត្តខែលជ័យ ស្ថិតនៅខេត្តកំពង់ចាម ជិតផ្លូវបំបែកស្រុកចម្ការលើ។ នេះជាជំនួយទាំងស្រុងរបស់ក្រុមហ៊ុន ខណៈដែលពេលកន្លងមកក្រុមហ៊ុនក៏បានកសាងផ្លូវមួយខ្សែអស់ជាងម៉ឺនដុល្លាររួចមកហើយផងដែរ នៅទីអារ៉ាមមួយនេះ។

លោក សាយ ម៉េងឡាយ ប្រធានក្រុមប្រឹក្សា ក្រុមហ៊ុន CL Han Chey Resort បានថ្លែងបញ្ជាក់ថា ដោយសារតែមើលឃើញពីការលំបាកនៅក្នុងទីអារ៉ាមនេះ ទើបលោកសម្រេចចិត្តជួយកសាងផ្លូវចាក់បេតុង ដោយផ្លូវបេតុងមួយខ្សែថ្មីនេះ គឺជាផ្លូវភ្ជាប់ពីផ្លូវបេតុងដែលបានកសាងរួច ដើម្បីសម្រួលដល់ការលំបាករបស់ពុទ្ធបរិស័ទ។ ផ្លូវមួយខ្សែថ្មីនេះ នឹងកាន់តែជួយអោយពុទ្ធបរិស័ទដែលត្រូវការប្រាស្រ័យការធ្វើដំណើរនៅក្នុងវត្តខែលជ័យ ងាយស្រួលក្រោយរួចរាល់។ ហេតុផលនៃការជួយផ្លូវមួយខ្សែនេះ ក៏ដើម្បីអបអរគម្រោងបើកលក់ដី និង ផ្ទះលម្ហែកាយ នៅ CL Han Chey ដែលទំនើបដំណើរការផងដែរ។ ប្រសិនបើអាជីវកម្មរបស់ក្រុមកាន់តែរីកចំរើនខ្លាំង នោះក្រុមហ៊ុននឹងបន្តជួយកសាងសមិទ្ធិផលក្នុងទីអារ៉ាមនេះជាច្រើនទៀត។

ម៉ោល ចាន់ណា នាយកប្រតិបត្តិ ក្រុមហ៊ុន CL Han Chey Resort បានបង្ហាញនូវការសាទរយ៉ាងខ្លាំង ដែលក្រុមហ៊ុនបានរួមចំណែកកសាងសមិទ្ធផលជាបន្តបន្ទាប់នៅក្នុងវត្តខែលជ័យ។ លោកថានេះគឺជាការចូលរួមលើកស្ទួយព្រះពុទ្ធសាសនាដ៏គួរអោយសរសើរ ហើយក្នុងនាមលោកគឺជាក្រុមប្រឹក្សាភិបាលមួយរូបប្រចាំក្រុមហ៊ុន គឺលោកគាំទ្រសម្រាប់សកម្មភាពសប្បុរសធម៌ដែលជាប្រយោជន៍ដល់ព្រះពុទ្ធសាសនាបែបនេះ៕