ខុសពីពលរដ្ឋខ្មែរភាគច្រើន ដែលចេញទៅក្រៅប្រទេសរមែងយកលុយទៅចាយច្រើនៗ ប៉ុន្តែសម្រាប់លោកជំទាវ មួយឡេង ដែលជាម្ចាស់ហាងមាសពេជ្រ និង ជាម្ចាស់ផលិតផលអនឡាញល្បីឈ្មោះម្នាក់ បែរជាត្រូវគេកត់សម្គាល់ថា ទៅក្រៅប្រទេសដើម្បីកើបលុយទៅវិញ។ ជាក់ស្ដែងដំណើរចេញទៅអាមេរិកកាលពីយប់ថ្ងៃទី២០ សីហា ឆ្នាំ២០២១មុននេះ គឺលោកជំទាវរៀបគម្រោងកើបលុយទាំងម៉ឺនត្រលប់មកវិញតែម្ដង ដោយសារគ្រាន់តែឥវ៉ាន់ដើម្បីយកទៅលក់នៅទីនោះ គឺដឹកបួនដប់កេសធំៗ។
ក្នុងដំណើរនៅក្នុងយប់នោះ គេឃើញលោកជំទាវដឹកឥវ៉ាន់ទៅទាំងកេស ដោយក្នុងកេសទាំងនោះរួមមានត្រីងៀត ផ្អក ប្រហុក គ្រឿងអលង្កា និង គ្រឿងMake Up ជាច្រើន ដែលលោកជំទាវដឹកយកទៅយកតែម្ដង។ មុនដំណើរចាកចេញប៉ុន្មានថ្ងៃ លោកជំទាវក៌ចំណាយពេល Live ទទួលការកុម្ម៉ង់ត្រីងៀត ត្រីឆ្អើ និង ផ្អកប្រហុកជាដើមពីបងប្អូនខ្មែរនៅអាមេរិក ដែលកម្រឃើញភរិយាមន្ត្រីធំណាម្នាក់ដាក់ខ្លួនយ៉ាងសាមញ្ញដូចលោកជំទាវខ្លាំងណាស់។ ពេលទៅដល់អាមេរិកម្ដងៗ លោកជំទាវក៏ត្រូវគេឃើញសកម្មនឹងការ Live លក់ផលិតផលដែលបានយកទៅ ដោយតាមការប៉ាន់ស្មានគឺទៅជើងនេះ ពិតជាកើបប្រាក់សែនដុល្លារជាងជើងមុនច្រើន ដោយសារតែឥវ៉ាន់ទៅលើកនេះ គឺច្រើន។ លោកជំទាវបានផ្ដល់សម្ភាសន៍ថា ឥវ៉ាន់ដែលបានដឹកជញ្ជូននេះ គឺដឹកទៅតាមសាច់ញាតិអស់ជាច្រើនមុនហើយ ខណៈដែលលោកជំទាវយកទំនិញទៅច្រើនយ៉ាងនេះ គឺដោយសារតែមានការកុម្ម៉ង់ស្រាប់ និង មួយចំនួនគឺយកទៅ Live លក់បន្ថែម។ លោកជំទាវឡើងទៅអាមេរិកលើកនេះ គឺជូនកូនប្រុសស្រីដែលទទួលបានអាហារូបករណ៍នៅទីនោះឡើងទៅរៀន ប៉ុន្តែរាល់ពេលឡើងទៅ គឺប្រមូលប្រាក់មកវិញច្រើនៗគួរសម ជាពិសេសការលក់គ្រឿងអលង្ការ និង គ្រឿងសម្អាង ដែលមានទីផ្សារនៅទីនោះ។ លោកជំទាវថា ទោះជាអ្នកខ្លះថា ភរិយាមន្ត្រីផ្កាយ២ និង មានតួនាទីធំនៅក្រសួងមហាផ្ទៃ ប៉ុន្តែលោកជំទាវមុខរបរទាំងនេះ គឺមិនគួរចាត់ទុលថាជាមុខរបរមិនសមនោះទេ សំខាន់អោយតែអាចកើបលុយបាន៕