លោកជំទាវ មួយឡេង និង ស្វាមី ធ្វើបុណ្យចែកទាន នៅទីសក្ការៈលោកតាពិជ័យ

0

គ្មានអ្នកណាមិនដឹងនោះទេ ថា លោកជំទាវ មួយឡេង និង ស្វាមី បានចំណាយថវិកាជាច្រើនម៉ឺនដុល្លារ សាងសង់ទីអាស្រមជូនដល់លោកតា ពិជ័យ ដែលជាអ្នកតាខ្លាំងពូកែមួយអង្គ នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយក្នុងពិធីដង្ហែអ្នកតាពិជ័យ មកកាន់អាស្រមក្រោយសាងសង់រួចរាល់ លោកជំទាវ និង ស្វាមី បានធ្វើអោយកក្រើកមហាជននោះផង។ ជាក់ស្ដែងវីដេអូ ដែលផ្ទះតារាបានផ្សាយពីកម្មវិធីនោះ គឺមានអ្នកទស្សនាច្រើន M និង ថែមទាំងធ្វើអោយទីសក្ការៈរបស់លោកតាពិជ័យ ក្លាយជាកន្លែងបន់ស្រន់ យ៉ាងពេញនិយម ដែលមានអ្នកចេញចូលបួងសួងមិនដាច់ទៀតផង។ អ្វីដែលធ្វើអោយមានការសរសើរចំពោះលោកជំទាវ និង ស្វាមី បន្ថែមទៀត គឺកាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២១ មុននេះ លោកជំទាវ និង ស្វាមី បានទៅធ្វើពិធីបន់ស្រន់បួងសួងធំដុំ នៅកន្លែងលោកតា និង បានធ្វើពិធីចែកអំណោយធំដុំជូនដល់លោកតាលោកយាយ និងអ្នកភូមិជាច្រើនគ្រួសារ ដើម្បីសម្រួលការលំបាករបស់គ្រួសារដែលរស់នៅ នៅក្នុងតំបន់ជុំវិញនោះ ក្នុងសម័យកាលកូវីត។ គ្រួសារដែលបានទទួលអំណោយពីលោកជំទាវ និង លោកឧត្តមសេនីយទោ ប៊ន សំអាត ជាស្វាមី នៅក្នុងពិធីទាំងមូល មានចំនួនរហូតដល់ជាង១០០គ្រួសារ ដោយគ្រួសារនីមួយៗ ទទួលបានថវិកា អង្ករមួយគ្រួសារមួយបេ ត្រីខមួយយួរ មីមួយកេស និង ជំនួយមួយចំនួនទៀត។ នេះគឺជាទឹកចិត្តសប្បុរសធម៌ ដែលលោកជំទាវ និង ស្វាមី តែងតែធ្វើ ក្នុងសម័យកូវីត ប៉ុន្តែគេនៅតែចាត់ទុកថាគឺជាសកម្មភាពមួយដែលកាន់តែប្រសើរ ដោយសារតែលោកជំទាវ និង ស្វាមី នៅតែបន្តធ្វើបុណ្យចែកទាន នៅក្នុងបរិវេណអាស្រមរបស់លោកតាពិជ័យ ដែលមិនខុសពីធ្វើអោយលោកតាពិជ័យកាន់តែល្បី និង ខ្ទរខ្ទារ។ សកម្មភាពនេះ គឺបង្ហាញយ៉ាងច្បាស់ថា លោកជំទាវ និង ស្វាមី មិនទុកទីសក្ការៈរបស់លោកតាចោល ក្រោយពេលចំណាយថវិកា និង ប្រគល់ដីមួយប្លង់តម្លៃជាង១០ម៉ឺនដុល្លារ អោយធ្វើជាទីសក្ការៈជូនដល់លោកតានោះ។ លោកជំទាវ និង ស្វាមី ក៏បានប្រគល់ទានវស្សាសម្រាប់៧វត្ត និង សម្រាប់ប្រើនៅអាស្រមលោកតាពិជ័យ ជូនអ្នកចាស់ៗ អ្នកថែរក្សាអាស្រម ដើម្បីអោយលោកតាលោកយាយទាំងនោះ យកទៅប្រគល់ជូនវត្តចំនួន៧វត្ត ក្នុងរដូវវស្សានេះផងដែរ។