ដើម្បីសម្រួលការលំបាក អ្នកជំនួញដីធ្លី លោក ស្រេង ឈាងឡេង ដែលត្រូវបានគេស្គាល់ថាគឺជាអ្នកសិល្បៈមួយរូបផង បានសម្រេចចិត្តជួយស្ថាបនាផ្លូវមួយខ្សែពីវត្តសុពណ៍ ភ្ជាប់ទៅផ្លូវជាតិលេខ៥១ ដើម្បីសម្រួលនូវការលំបាករបស់ពលរដ្ឋ និង ពុទ្ធបរិស័ទ ស្របពេលដែលខែវស្សាដែលបង្កអោយខូចផ្លូវនៅទីនោះកាន់តែខ្លាំងក៏ជិតមកដល់។ ផ្លូវមួយខ្សែ ដែលក្រុមហ៊ុនរបស់លោកបានជួយសាងសង់នេះ គឺជាការចំណាយទាំងស្រុងរបស់លោក ហើយការចំណាយជាក់ស្ដែងក៏មិនទាន់កំណត់នោះដែរ។
យោងតាមការបង្ហោះរបស់លោក ស្រេង ឈាងឡេង កាលពីថ្ងៃទី១១ ឧសភា ក្នុងឆ្នាំ២០២១ បានបង្ហោះថា” ថ្ងៃនេះក្រុមការងារបានចាប់ផ្តើមចាក់ដីឈូសឆាយរៀបចំធ្វើផ្លូវថ្មមិច១ខ្សែរតភ្ជាប់ពីផ្លូវ51 ទៅវត្តសុពណ៍ ស្ថិតក្នុងភូមិស្តុកវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល?ជូនបុណ្យពុកម៉ែបងប្អូនទាំងអស់គ្នាផង??”។ ការរួមចំណែករបស់លោក និង ក្រុមការងារបានធ្វើអោយប្រជាពលរដ្ឋដែលពឹងអាស្រ័យក្នុងការធ្វើដំណើរនៅលើផ្លូវនោះត្រេកអរយ៉ាងខ្លាំង។ នៅក្នុងថ្ងៃស្ថាបនាជួយផ្លូវមួយខ្សែនោះ លោកក៏បា ដឹកនាំជំនួយមួយចំនួន ជូនដល់មន្ត្រីអាជ្ញាធរផងដែរ៕