មិនមែនជាអ្នកសិល្បៈ ឬ ជាអ្នកអាជីពនោះទេ ប៉ុន្តែលោក ផន ថន ដែលត្រូវគេស្គាល់ថា គឺជាសប្បុរសជនមួយរូបដែលតែងចុះជួយអ្នកខ្វះខាតនៅខេត្តបាត់ដំបង កំពុងធ្វើអោយមានការកោតសរសើរដោយសារតែបានលោកបាននិពន្ធ និង ផលិតបទក្រោមចំណងជើងថា”រំដួលបាសែត ចិត្តនៅតែស្មោះ” ពោរពេញដោយអត្ថន័យ ស្របពេលទឹកដមសំលេងរបស់អ្នកច្រៀង ដែលជាអ្នកចម្រៀងនៅជាយដែន ក៏លន្លង់លន្លោច។ មួយបទនេះទាក់ចិត្តអ្នកស្ដាប់ជាងគេ ក្នុងចំណោមបទដែលលោកបាននិពន្ធប្រមាណជា៥បទកន្លងមក។
ការទទួលបានការចាប់អារម្មណ៍នេះ គឺមានសន្ទុះកាន់តែគួរអោយកត់សម្គាល់ បន្ទាប់ពីគេដឹងថា មួយបទដែលពោធិពេញដោយទឹកដមពីរោះ និង មានអត្ថន័យនេះ គឺបន្ទាប់ពីដឹងថា លោក ផន ថន
គ្រាន់តែជាមន្ត្រីនគរបាលនៅការិយាល័យមួយ នៃស្នងការនគរបាលខេត្តបាត់ដំបងសោះ ប៉ុន្តែបែរជាមានស្នាដៃនិពន្ធបទចម្រៀងមួយបទនេះបានយ៉ាងល្អ។ ស្នាដៃមួយបទនេះ លាតត្រដាងពីទឹកចិត្តនឹងនរបស់នារីម្នាក់ ស្របពេលដែលខ្លឹមសារក្នុងបទចម្រៀង ក៏បង្ហាញពីរឿងរ៉ាវពិតនៅក្នុងសង្គម ដែលអ្នកស្ដាប់ហើយហាក់ដូចជាស្ថិតនៅក្នុងរឿងពិតមួយ។
ចង់ដឹងថាស្នាដៃនិពន្ធរបស់លោក ស័ក៣នៅខេត្តបាត់ដំបង លោក ផន ថន ដែលបកស្រាយអ្នកនាង មុនី នីសា ពីរោះទាក់ត្រចៀកកម្រិតណា សូមរីករាយទស្សនា៖