ក្រុមហ៊ុន ស្រីអូនសម្រស់ធម្មជាតិ បន្តចែកស្បៀង 42 គ្រួសារបន្ថែមទៀត ក្រោយបរិច្ចាគ 500 គ្រួសារ

0

បន្ទាប់ពីបានប្រគល់អំណោយចំនួន 500 គ្រួសារជូនដល់លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី កាលពីថ្ងៃទី3 ឧសភា ឆ្នាំ 2021 ដើម្បីឱ្យលោកជំទាវ ប្រគល់ជូនដល់ពលរដ្ឋក្នុងតំបន់ក្រហមនៅស្ទឹងមានជ័យ។ កាលពីថ្ងៃទី 4 ខែឆ្នាំដដែលនេះ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ក៏បានប្រគល់អំណោយជូនដល់42 គ្រួសារផ្សេងទៀត នៅទីតាំងមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី1 ផងដែរ។ ពលរដ្ឋទាំង42 គ្រួសារដែលបានទទួលអំណោយរបស់អ្នកនាងមុននេះ ភាគច្រើនជាកម្មករ-កម្មការិនីរោងចក្រ ដែលស្ថិតនៅក្នុងតំបន់ក្រហម និងមានការខ្វះខាតខ្លាំង។

ពិតជាគួរឱ្យសរសើរយ៉ាងខ្លាំងដែលអ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន នៅតែបន្តសកម្មភាពសង្គមជាមួយនឹងបងប្អូន នៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យ បើទោះបីជាទីតាំងនេះជាតំបន់ប្រឈមខ្លាំងដែលសប្បុរសជនមួចំនួនខ្លាចរអារ។ អ្នកនាងបានបរិច្ចាគជូនដល់42 គ្រួសារនេះ បន្ទាប់ពីតំណាងរបស់ពួកគេបានស្នើរសុំឱ្យអ្នកនាង ជួយបន្ទាប់ពីប្រឈមការខ្វះស្បៀង ដូច្នេះហើយទើបធ្វើឱ្យក្រុមហ៊ុន ស្រីអូនសម្រស់ធម្មជាតិ បរិច្ចាគចំនួន42 គ្រួសារជូនដល់ពួកគាត់ ដែលរួមមានក្នុងមួយគ្រួសារទទួលបាន អង្ករ1បេ= 20Kg, មី 1 កេះ, ទឹកស៊ីអ៉ីវ1យួរ និង ត្រីខមួយឡូ ផងដែរ។

នេះគឺជាការជួយសម្រួលការលំបាកមួយគួរឱ្យសរសើរ ខណៈដែលកម្មករ-កម្មការិនី ដែលជាប់គាំងនៅក្នុងតំបន់ក្រហមទាំងនោះ ក៏បង្ហាញពីអារម្មណ៍រំភើបចង់ស្រក់ទឹកភ្នែក ក្រោយពីទទួលបានជំនួយសប្បុរសធម៌ពីក្រុមហ៊ុនរបស់អ្នកនាង។