ខ្លោចចិត្ត! ក្រោយលែងលះភរិយា បុរសម្នាក់ផ្គើនតុលាការ ធ្វើអោយអតីតភរិយាដើមវេទនា

0

រឿងរ៉ាវ នារីម្នាក់ ដែលផ្ទុះជម្លោះជាមួយនារីជាស្រីកំណាន់របស់ស្វាមី ហើយបែរជាត្រូវស្វាមីដាក់បណ្ដឹងការពារនារីកំណាន់ និងសុំលែងភរិយានោះ ធ្លាប់បានកក្រើកស្រទាប់ហាជនជាច្រើនឆ្នាំមកហើយ។ មកដល់ពេលនេះ បុរសជាអតីតស្វាមី ត្រូវបាននារីជាអតីតភរិយាដើមទម្លាយថា មិនព្រមបង់ក្នងមួយខែ៥០០ដុល្លារតាមអ្វីដែលតុលាការបានសម្រេចនោះទេ គឺថែមទាំងជេរប្រមាថនារីជាអតីតភរិយាដើម និង ដេញអោយនាងទៅដាក់បណ្ដឹងបើចង់បានលុយទៀត។ យ៉ាងណាមិញ អ្នកសារព័ត៌មានសុំរក្សាសិទ្ធិមិនទាន់បង្ហាញសារសំលេង ដែលបុរសម្នាក់នោះបានជេរប្រមាថ និង គំរាមស្ត្រីជាភរិយាដើម ជុំវិញប្រាក់ចិញ្ចឹមកូនក្នុងមួយខែ៥០០ដុល្លារ ដែលខកខានបង់ប្រមាណ៩ខែ ហើយធ្វើអោយស្ត្រីជាអតីតភរិយា ដែលរ៉ាប់រងចិញ្ចឹមកូន៣នាក់តែម្នាក់ឯងនោះ។

បុរសដែលត្រូវអតីតភរិយាដើមទម្លាយជុំវិញរឿងរ៉ាវថាមិនគោរពសាលក្រមតុលាការ ក្រោយដាក់បណ្ដឹងលែងខ្លួន ព្រោះតែអ្នកនាងតាមទាន់ពេលមានស្រីនោះ មានឈ្មោះថា ឈួន សុផាន់ណា ហៅ(យុទ្ធ) គឺជាអ្នកជំនួញធំដុំម្នាក់នៅខេត្តបាត់ដំបង ហើយក៏មានជីវភាពធូរធារផងដែរ។ លោកបានប្ដឹងលែងលះអតីតភរិយា កាលពីថ្ងៃទី30 ខែធ្នូ ក្នុង 2016
និងត្រូវបានប្រកាសសាលក្រមកាលពីថ្ងៃទី28ខែមីនាឆ្នំា2017 ដោយឈ្មោះ ឈួន សុផាន់ណា ហៅ (យុទ្ធ)បានស្នើអោយសុំតុលាការប្រគល់កូនទាំងបីនាក់អោយទៅអតីតភរិយា ហើយសុំឧបត្ថម្ភសោហ៊ុយដើម្បីចិញ្ចឹមកូនចក្នុងមួយខែ500ដុល្លា ជាថ្នូរនឹងការមិនយកកូនណាមួយទៅចិញ្ចឹម ហើយតុលាការក៏សម្រេតាមលោកស្នើសុំ។ យ៉ាងណាមិញ ចាប់តាំងពីចេញសាលក្រមមកដល់ពេលនេះ លោកបង់អោយភរិយាបានតែម្ដងប៉ុណ្ណោះ គឺ៣០០០ដុល្លារ ដោយថវិកា៣០០០ដុល្លារនោះ ក៏បានបង់អោយក្រោយពេលអតីតភរិយាដាក់បណ្ដឹងជាថ្មី ហើយក្រោយពីបង់បានតែម្ដងនោះ គឺមានរយៈពេល៩ខែទៀតហើយ តែនៅតែមិនព្រមផ្ដល់ជួយចិញ្ចឹមកូន។

អ្នកនាង អ៊ុំ សុគន្ធា ជាអតីតភរិយា បានបង្ហោះជាហូរហែរថា បុរសជាអតីតស្វាមី ប្រសិនបើជាអ្នកខ្វះខាតអ្នកនាងមិនថានោះទេ ប៉ុន្តែនៅក្នុងពេលនេះ លោកទើបតែសាងសង់រួចសណ្ឋាគារតំលៃជាង2លានដុល្លារ។ អ្នកនាងថា រាល់ខ្លួនពិបាករកចំណូលក្នុងពេលកូវីត១៩ ដោយ ខ្វះលុយបង់ធនាគារផង កូនឈឺផង ប៉ុន្តែនៅពេលទាក់ទងអោយលោក ឈួន សុផាន់ណា លោកបែរជាតបតដោយការជេរប្រមាថ និង តែងគំរាមអោយអ្នកនាង ទៅប្ដឹងរហូត។ ជាក់ស្ដែងថវិកាដែលបង់កាលពីលើកទី១ ចំនួន៣០០០ដុល្លារ គឺទាល់តែនាងដាក់ប្ដឹងទើបអោយបានប៉ុណ្ណឹង ខណៈដែលថវិកាដែលទទួលបាននោះ គឺទូរទាត់នឹងសោហ៊ុយប្ដឹងផ្ដល់ ក៏មិនចង់សល់លុយចិញ្ចឹមកូន។ អ្នកនាងថា បុរសរូបនេះ តែងតែជេរប្រមាថអ្នកនាង ហើយអ្នកនាងក៏នឹងបញ្ចេញឃ្លីបសំលេងជាសាធារណៈផងដែរ ប្រសិនបើអ្នកនាងអស់ទ្រាំ៕