ឯកឧត្ដម ផៃ សុីផាន រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន A24 ថាប្រទេសរបស់លោកកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការ ការពារសុខុមាលភាពរបស់ ប្រជាពលរដ្ឋពីមេរោគកូរ៉ូណា។ ឯកឧត្ដម បន្ថែមថា រដ្ឋាភិបាលយល់ពីបញ្ហាប្រឈម និងស្ថានភាពរស់នៅដ៏លំបាករបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ ឯកឧត្ដម ក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់ក្នុងការចាក់វ៉ាក់សុំាងបង្ការ ជំងឺ Covid ដើម្បីទប់ស្កាត់កុំអោយមានការរាតត្បាតបន្តទៅទៀត។ ឯកឧត្ដម បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជា និងអរគុណ អូស្ត្រាលី អាមេរិក និងប្រទេសដទៃទៀតដែលបានជួយដល់ប្រទេសកម្ពុជា នូវផ្នែកហិរញ្ញវត្ថុ ដើម្បីលុបបំបាត់មេរោគនេះទាំងស្រុង ពីប្រទេសកម្ពុជា។