បទ«កងទ័ពអាវសសម្ដេចតេជោ» អត្ថន័យដឹងគុណ និង ស្ងើចសរសើរចំពោះក្រុមគ្រូពេទ្យដែលខិតខំជួយសង្គ្រោះអាយុជីវិតពលរដ្ឋពីជម្ងឺកូវីដ19

0

មានការចាប់អារម្មណ៍មិនតិចទេ ជាមួយនឹងបទ«កងទ័ពអាវស សម្ដេចតេជោ» ដែលទើបតែដាក់បង្ហោះជាផ្លូវការនៅលើឆាណែលយូធូបដែលមានឈ្មោះសួស្ដី។ នេះជាបទចម្រៀងដែលផលិតឡើងដោយក្រុមមួយនេះ ដោយទាំងសាច់ភ្លេង និង ប៉ារ៉ូល គឺថ្មីទាំងនេះ។ នេះក៏ជាទឹកដមសំលេងរបស់តារចម្រៀង កញ្ញាខេលី ផងដែរ ខណៈដែលក្រុមសួស្ដី ដែលជាអ្នកបង្កើតចម្រៀងបានបញ្ជាក់ថា បទនេះគឺដើម្បីដឹងគុណដល់ វីរភាព​ដ៏អង់អាចក្លាហានរបស់កងទ័ពអាវស​ សម្ដេចតេជោ​ ដែលដឹកនាំដោយលោក ហ៊ុន​ ម៉ាណែត​ និងភរិយា ពេជ ចន្ទមុន្នី​ ក្រោមបទបញ្ជា និង ការចង្អុលបង្ហាញដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានខិតខំ​ ពុះពារ​គ្រប់​ឧបសគ្គ​ដេីម្បីទប់ស្កាត់​ និងជួយសង្រ្គោះបង​ប្អូនប្រជាពលរដ្ឋខ្មែរយេីងពីជំងឺកូវីត 19 ដ៏កាចសាហាវមួយនេះ​។ ក្រុមផលិតបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរ​ នៃក្រុមការងារ សួស្ដី មិនអាចជួយអ្វីបានក្រៅពីការផលិតបទចំរៀង នេះឡើយ ដើម្បីបង្ហាញពីការដឹងគុណ និងកោតសរសេីរ ស្ញប់ស្ញែងដោយស្មោះអស់ពីដួងចិត្ត​ចំពោះការលះបង់​ ពលី អស់ពីកម្លាំងកាយ​ កម្លាំងចិត្តរបស់បងប្រុស បងស្រី និងក្រុមគ្រូពេទ្យទាំងអស់ ដោយមិនគិតពីភាពនឿយហត់គ្រប់បែបយ៉ាង​ ក្នុងការយកឈ្នះសត្រូវលាក់ មុខមួយនេះ។

ចង់ដឹងថាបទនេះ មានអត្ថន័យចាក់ដោតកម្រិតណា សូមទស្សនា៖