ក្នុងឱកាសខួបចម្រើនព្រះជន្មសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា យ៉ន សេងហាន និង ភរិយា ព្រមទាំងបុគ្គលិកក្រុមហ៊ុន សេងហាន ឯ.ក បានចេញលិខិតជូនពរដល់សម្ដេចក្នុងនាមជាពលរដ្ឋខ្មែរ ដែលជ្រកក្រោមម្លប់សន្តិភាពនៃការដឹកនាំដ៏វ័យឆ្លាតរបស់សម្ដេច។នៅក្នុងលិខិតជូនពរនោះ មានខ្លឹមសារដូចតទៅ៖
?សូមបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរប្រសើរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំសូមគោរពជូនពរ សម្តេចនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងសម្រេចជោគជ័យថ្មីបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុងឧត្តមរបស់សម្តេចចំពោះប្រជាជន និងប្រទេសជាតិ។ សូម សម្តេចនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី និងចៅៗជាទីស្រលាញ់ជួបតែសុភមង្គល វិបុលសុខ ព្រមទាំងពុទ្ធពរបួនប្រការ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ។
?សូមគោរពជូនពរពីខ្ញុំ ឧកញ៉ា យ៉ន សេងហាន និង លោក ជំទាវ ម៉ៃ សុម៉ាលី ព្រមទាំងបុគ្គលិកក្រុមហ៊ុន សេងហាន ឯ.ក។