ឧត្តមសេនេយ៍ទោ ប៊ន សំអាត និង លោកជំទា មួយឡេង ទៅដល់ត្បូងឃ្មុំទាំងព្រឹក ដោយសារតែហេតុផលមួយនេះ

0

បន្ទាប់ពីបានដំណឹងថា នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ មានការកើនឡើងនូវចំនួនអ្នកធ្វើចត្តាឡីស័ក្ត និងមានតម្រូវការច្រើនលើជែល និង អាល់កុល ដើម្បីទប់ស្កាត់ លោកជំទាវ ស្រឿង វ៉ាន្នី ឬ លោកជំទាវ មួយឡេង ម្ចាស់ហាងពេជ្រមួយឡេង និង លោកឧត្តមសេនេយ៍ទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានការិយាល័យព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានក្រោកទាំងព្រឹក យកជែលរហូតដល់៤០០០ដប គិតជាសាច់ប្រាក់ចង់ក្បែរម៉ឺនដុល្លារយកទៅប្រគល់ជូនអជ្ញាខេត្តភ្លាមៗ។ នេះជាកាយវិការសប្បុរសធម៌មួយដ៏គួរអោយសរសើរ ស្របពេលដែលសប្បុរសជនភាគច្រើនហាក់ខ្លាចរអារជម្ងឺកូវីត១៩ ដល់ថ្នាក់លែងហ៊ានចេញក្រៅ កុំថាចុះមកបរិច្ចាគជំនួយដោយផ្ទាល់បែបនេះ។

លោកជំទាវ មួយឡេង បញ្ជាក់ថា ដោយសារតែចង់ចូលរួមទប់ស្កាត់ជម្ងឺកូវីត១៩កុំអោយឆ្លងចូលមកកាន់ខេត្តត្បូងឃ្មុំបាន ក្នុងពេលដែលនៅខេត្តនេះ ដ្បិតថាមានកំណើនអ្នកធ្វើចត្តាឡីស័ក្ត តែនៅរក្សាសុវត្ថិភាពបានព្រោះគ្មានអ្នកកើតកូវីត១៩។ លោកជំទាវ ជំនួយដែលយកមកប្រគល់ជូននេះ គឺជូនប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំនូវជែលចំនួន២០០០ដប និង ថវិកាមួយចំនួន និង យកទៅជួន ស្នងការខេត្តត្បូងឃ្មុំចំនួន ២០០០ដប អមដោយថវិកាមួយចំនួន។ លោកជំទាវថា ខ្លួនខ្លាចកូវីត១៩ ប៉ុន្តែលោកជំទាវមិនអាចភ័យខ្លាចដល់ថ្នាក់មិនចូលរួមក្នុងការងារសង្គមនោះទេ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលកម្ពុជាត្រូវការការជួយគ្នាយ ដើម្បីសម្រួលការលំបាករបស់រដ្ឋាភិបាលបែបនេះ។៦

លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត បញ្ជាក់ជែល៤០០០ដប និង ទឹកប្រាក់ចំនួន នេះគឺជាទឹកចិត្តរួមចំណែករបស់លោក និង ភរិយា ដើម្បីអោយមន្ត្រីប៉ូលីសទាហានបានប្រើប្រាស់ ក៏ដើ៥ម្បីអោយមន្ទីរសុខាភិបាល បានចែកជូនដោយផ្ទាល់ដល់ពលករពលការិនីដែលមកពីខេត្តផ្សេង ឬតំបន់ផ្សេង ហើយត្រលប់មករស់នៅវិញ ដែលតម្រូវអោយធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ។

យោងតាមការបញ្ជាក់ពីប្រធានមន្ទីរសុខាភិបាល ក្នុងចំណោមអ្នកធ្វើចត្តាឡីស័ក្តជាង៥០០ គិតត្រឹមថ្ងៃទី១២ មិនា គឺមិនមានឆ្លងកូវីត១៩នោះទេ។ លោកថាអំណោយជាជែលនេះ គឺសំខាន់សម្រាប់ផ្ដល់ពលរដ្ឋក្នុងការរួមគ្នាទប់ស្កាត់