លោកជំទាវ ម៉ៃ សុម៉ាលី និង លោកឧកញ៉ា យ៉ន សេងហាន ផ្ដល់តូបផ្សារទី២ដល់កូនក្រមុំ

0

ក្រោយពីផ្ដល់ដីមួយប្លង់តម្លៃជាង៧០០០ដុល្លារ កាដូដល់កូនកំលោះក្នុងពិធីមង្គលការមួយ និង ផ្ដល់តូបផ្សារតម្លៃជាង៥០០០ដុល្លារ កាដូដល់កូនស្រីរបស់បុគ្គលិកម្នាក់កាលពីពេលថ្មីៗ កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២១ លោកជំទាវ ម៉ៃ សុម៉ាលី និង លោកឧកញ៉ា យ៉ន សេងហាន ដែលជាអគ្គនាយកក្រុមហ៊ុនដីឡូតិ៍ សេងហាន នៅផ្លូវលេខ៤១ ជិតថ្នល់ទទឹង បានកាដូតូបផ្សារជាប្លង់ទី២ទៅអោយកូនក្រមុំម្នាក់ទៀតហើយ ដែលបានរៀបការនៅខេត្តស្វាយរៀង។

លោកជំទាវ ម៉ៃ សុម៉ាលី បានសរសេរបង្ហោះថា “ថ្ងៃ 08 03 2021មកការបុគ្គលិកនៅស្វាយរៀង??
រើសថ្ងៃការបានល្អមែន???ជូនពរប្អូនទាំងពីរមានសុភមង្គលស្រលាញ់គ្នារហូត???ប្រាថ្នាអ្វីៗដូចបំណង!”។ ជំនូនរបស់លោកជំទាវ និង ស្វាមី មិនត្រឹមតែមានចំនួនច្រើនបើគិតជាទឹកប្រាក់តែប៉ុណ្ណោះទេ តែក៏ជាការចែកទ្រព្យចែកមុខរបរ ដល់អ្នកដែលបានទទួលទៅថ្ងៃអនាគតផងដែរ។ នេះជាតូបផ្សារ ក្នុងគម្រោងបុរី និង ដីឡូតិ៍ដែលស្ថិតនៅផ្លូវលេខ៤១ ជិតស្ពានគុណគ្រូ និង ថ្នល់ទទឹង ដែលជាគម្រោងល្អមួយ ដែលអាចជួលក៏បានចំណូលក្រោយពេលបើកផ្សារ។

កាដូរបស់លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ នៅក្នងពេលនេះ មិនត្រូវគេមើលឃើញថា មិនខុសពីការចែកទ្រព្យ ចែកមុខរបរ ដល់ក្រុមការងារនោះទេ ក្នុងពេលអនាគត គឺតម្លៃនឹងឡើងដូចកាំជណ្ដើរនោះផងដែរ ទើបកាដូបែបនេះ ត្រូវបានគេចាប់អារម្មណ៍កាន់តែខ្លាំង ដោយសារតែលោកឧកញ៉ា និង លោកជំទាវ ហ៊ានចំណាយ។ ការផ្ដល់ជូនបែបនេះ ទំនងនឹងអាចបន្តកាដូជាច្រើនទៀត ទៅកាន់បុគ្គលិក និង ក្រុមការងារ ដើម្បីបង្ហាញនូវទឹកចិត្តស្រលាញ់ចំពោះបុគ្គលិកក្រោមឱវាទ អោយស្មើៗគ្នានោះ៕