ក្នុងមង្គលការមួយ លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ លេងចងដៃជាដីឡូតិ៍តែម្ដង

0

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីលោកជំទាវ ម៉ៃ សុម៉ាលី និង លោកឧកញ៉ា យ៉ន សេងហាន បានបង្ហោះអោយដឹងថា លោកទាំងពីរបានចងដៃកូនកំលោះកូនក្រមុំជាដីឡូតិ៍មួយប្លង់តែម្ដង ដែលការប្រគល់ជូននេះ គឺមិនខុសពីចែកទ្រព្យអោយនោះឡើយ។ ជាមួយនឹងពាក្យមួយឃ្លាដែលថា ជាអ្នកដីឡូតិ៍គ្មានអ្វីចងដៃក្រៅពីដីឡូតិ៍ បានធ្វើអោយមានលាន់មាត់សរសើរមិនតិចទេ ដោយសារតែការចងដៃជាដីឡូតិ៍ ដោយសារតែដីគឺតែងតែឡើងថ្លៃ និង អាចចាត់ទុកថាជាទ្រព្យដែលគ្រួសារគ្រប់រូបចង់បាន។ ជំនូនរបស់លោកឧកញ៉ា និង លោកជំទាវ ក៏ជារបៀបចងដៃមួយថ្មី នៅក្នុងសម័យដែលដីធ្លីក្លាយជាតម្រូវការផងដែរ។ តាមការបញ្ជាក់ ដីមួយឡូតិ៍ដែលលោក និង ភរិយា ចងដៃដល់កូនកំលោះក្រមុំនេះ គឺស្ថិតក្នុងគម្រោងដីឡូតិ៍ ក្រុមហ៊ុន សេង ហាន ស្ថិតនៅផ្លូវជាតិលេខ៤១ ជិតផ្លូវបំបែកថ្នល់ទទឹង ដែលត្រូវគេដឹងថាមានតម្លៃជិតមួយម៉ឺនដុល្លារ។ នេះក៏ជាលើកទឹកចិត្តធំមួយ របស់លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ ចំពោះបុគ្គលក្រោមឱវាទ ក្នុងថ្ងៃពិសេសផងដែរ៕