ម្ចាស់ Brand RNM សម្រុកធ្វើទីផ្សារអាជីវកម្ម និង សកម្មភាពសប្បុរសធម៌ ស្មើរដៃគ្នា

0

មកទល់ពេលនេះ តារាអនឡាញ និងជាម្ចាស់ផលិតផលផល RNM ( អរ អែន អឹម) គឺអ្នកស្រី យ៉ែម ម៉ាលីស កាន់តែទទួលបាននូវការចាប់អារម្មណ៍ក្នុងស្រទាប់មហាជន បន្ទាប់ពីអ្នកស្រីចាប់ផ្ដើមជោគជ័យ នៅក្នុងអាជីវកម្ម និងលេចមុខខ្លាំងឡើងនៅក្នុងការងារសប្បុរសធម៌។ ក្រៅពីចូលរួមបរិច្ចាគជួយទិញវ៉ាក់សាំងកូវីត19 អ្នកស្រីក៏សកម្មក្នុងការងារសប្បុរសធម៌មិនចាញ់តារាអនឡាញលេចធ្លោមួយចំនួនផងដែរ។ ជាក់ស្ដែងកាលពីចុងឆ្នាំ២០២០កន្លងទៅ អ្នកស្រីបានធ្វើអោយមានការកោតសរសើរមិនតិចទេ ចំពោះសកម្មភាពសប្បុរសធម៌របស់ខ្លួនជាមួយនឹងក្រុមការងារ។ អ្វីដែលអ្នកស្រីធ្វើអោយអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថែមទៅទៀតនោះ គឺទោះជាអ្នកស្រីគឺជាកូនខ្មែរដែលកាន់សាសនាព្រះពុទ្ធ តែអ្នកស្រី ក៏បានដឹកដៃស្វាមីនាំយកអំណោយមួយចំនួន ដើម្បីទៅចែកជាមួយនឹងក្រុមគ្រឹះសាសនិក បង្ហាញពីសាមគ្គី និង គ្មានការរើសអើងខាងផ្នែកសាសនា ដោយអ្នកស្រីបានអះអាងថា អោយតែសកម្មភាពដែលមានប្រយោជន៍ចំពោះសង្គម និង ពលរដ្ឋខ្មែរ គឺអ្នកស្ីសហការចូលរួមទាំងអស់ អោយតែខ្លួនឆ្លៀតបាន។ អ្នកស្រីក៏ត្រូវគេមើលឃើញថា ពោរពេញដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ ក្រោយពីជោគជ័យអាជីវកម្ម និង លេចធ្លោក្នុងការងារសប្បុរសធម៌ផងដែរ។ ដ្បិតតែគ្មានពេលគ្រប់គ្រាន់ ដូចគូស្នេហ៍ទាំងពួង តែអ្នកស្រី និង ស្វាមី ក៏ឆ្លៀតពេលសាកថ្មអោយជីវីតគូស្នេហ៍ នៅពេលអ្នកស្រី និង ស្វាមី បង្ហាញខ្លួនចុះចែកអំណោយនាចុងឆ្នាំកន្លងទៅផងដែរ។ អ្នកស្រីពោលថា អ្នកស្រី និង ស្វាមី បើមានពេលវេលារួមគ្នាច្រើនតែទៅចូលរួមក្នុងការងារសប្បុសធម៌ ដោយសារតែអ្នកស្រី ក៏រវល់ធ្វើទីផ្សារ និង គ្រប់គ្រងផ្សារម៉ាលីសនៅព្រៃវែង ហើយ ស្វាមីក៏មមាញឹកនឹងការងារ តែសម្រាប់សកម្មភាពសប្បុរសធម៌ គឺរវល់យ៉ាងណាក៏ស្វាមីអ្នកស្រីចំណាយពេលជូនអ្នកស្រី ដើម្បីអោយអ្នកស្រីសប្បាយចិត្ត។ ជាមួយនឹងការអះអាងនេះហើយ ដែលអ្នកស្រីត្រូវបានអ្នកលេងហ្វេសប៊ុកលាន់មាត់សរសើរ ព្រោះតែជោគជ័យហើយ មានលុយពេញៗដៃហើយតែមិនភ្លេចអ្នកខ្សត់ខ្សោយ។ អ្នកស្រីក៏តែងតែផ្ញើសារអោយអ្នកគ្រប់គ្នាចេះបរិច្ចាគទាន និងធ្វើអំពើល្អ ជំនួសអោយការរិះគន់ផងដែរ។ ក្នុងសំណេរដដែល អ្នកស្រីតែងតែបង្ហោះថា ស្នើអ្នកពូកែរិះគន់នឹងទើស កុំអោយប្រើភាសាមិនសមរម្យទៅកាន់បេះដូងដ៏ស្អាតៗរបស់សប្បុរសជនទាំងអស់ដែលចេះចែកទាននោះអី បើយើងអត់ធ្វើ សូមកុំបង្អាក់ ចូលរួមអរសប្បាយទៅ …
អ្នកមានធនធានម្នាក់ៗមិនមែន សុខៗគេមានទេ គេខំណាស់ គេប្រឹងណាស់ ទើបគេរួចផុតពីបន្ទាត់ក្រីក្រ។ លើកទឹកចិត្តគេទៅ ដែលគេប្រឹងរើបំរាស់ ហើយចែករំលែកជាទាន ដើម្បីអំពើល្អត្រលប់មកវិញ។

គួរបញ្ជាក់ផងដែរថា អ្នកស្រី យ៉ែម ម៉ាលីស ត្រូវបានអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ បន្ទាប់ពីអ្នកស្រីចេញមុខបរិច្ចាគនៅក្នុងកម្មវិធីប្រកួតបាល់ទាត់បុរស និង នារី មួយ ខណៈពេលដែលអ្នកស្រី ក៏បានចំណាយធនធានផ្ទាល់ខ្លួន បង្កើតអោយមានក្រុមបាល់ទាត់បុរស និង នារី ២ក្រុម នៅខេត្តព្រៃវែង ដើម្បីផ្ដល់ឱកាសអោយក្មេងៗទាំងនោះបានលេងកីឡា និង បានធ្វើការរួមគ្នា។ ក្រុមបាល់ទាត់ដែលអ្នកស្រីបង្កើតនោះ មិនត្រឹមតែផ្ដោតលើកីឡាតែមួយមុខទេ តែផ្តោតលើការអប់រំ និង ផ្ដល់ចំណេះដឹងអោយពួកគេ ចេះស្រលាញ់សុខភាព សីលធម៍ បរិស្ថាន សាមគ្គី និង ចេះធ្វើការងារជាក្រុម ដែលមានប្រយោជន៍ផងដែរ។ ក្រៅពីជាម្ចាស់ផលិតផល ធម្មជាតិ RNM ដែលជាផលិតផលព្យាបាលបញ្ហាស្បែកមុខ បន្សាបជាតិគីមីលើស្បែកមុខ និង ជួយអោយមុខ សម៉ត់រលោងក្មេងជាងវ័យ អ្នកស្រីជាម្ចាស់ផ្សារម៉ាលីស និង ហាងលក់សម្ភារៈកីឡាធំមួយនៅព្រៃវែង។ RNM សម្រុកធ្វើទីផ្សារអាជីវកម្ម និង សកម្មភាពសប្បុរសធម៌ ស្មើរដៃគ្នា

មកទល់ពេលនេះ តារាអនឡាញ និងជាម្ចាស់ផលិតផលផល RNM ( អរ អែន អឹម) គឺអ្នកស្រី យ៉ែម ម៉ាលីស កាន់តែទទួលបាននូវការចាប់អារម្មណ៍ក្នុងស្រទាប់មហាជន បន្ទាប់ពីអ្នកស្រីចាប់ផ្ដើមជោគជ័យ នៅក្នុងអាជីវកម្ម និងលេចមុខខ្លាំងឡើងនៅក្នុងការងារសប្បុរសធម៌។ ក្រៅពីចូលរួមបរិច្ចាគជួយទិញវ៉ាក់សាំងកូវីត19 អ្នកស្រីក៏សកម្មក្នុងការងារសប្បុរសធម៌មិនចាញ់តារាអនឡាញលេចធ្លោមួយចំនួនផងដែរ។ ជាក់ស្ដែងកាលពីចុងឆ្នាំ២០២០កន្លងទៅ អ្នកស្រីបានធ្វើអោយមានការកោតសរសើរមិនតិចទេ ចំពោះសកម្មភាពសប្បុរសធម៌របស់ខ្លួនជាមួយនឹងក្រុមការងារ។ អ្វីដែលអ្នកស្រីធ្វើអោយអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថែមទៅទៀតនោះ គឺទោះជាអ្នកស្រីគឺជាកូនខ្មែរដែលកាន់សាសនាព្រះពុទ្ធ តែអ្នកស្រី ក៏បានដឹកដៃស្វាមីនាំយកអំណោយមួយចំនួន ដើម្បីទៅចែកជាមួយនឹងក្រុមគ្រឹះសាសនិក បង្ហាញពីសាមគ្គី និង គ្មានការរើសអើងខាងផ្នែកសាសនា ដោយអ្នកស្រីបានអះអាងថា អោយតែសកម្មភាពដែលមានប្រយោជន៍ចំពោះសង្គម និង ពលរដ្ឋខ្មែរ គឺអ្នកស្ីសហការចូលរួមទាំងអស់ អោយតែខ្លួនឆ្លៀតបាន។ អ្នកស្រីក៏ត្រូវគេមើលឃើញថា ពោរពេញដោយសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ ក្រោយពីជោគជ័យអាជីវកម្ម និង លេចធ្លោក្នុងការងារសប្បុរសធម៌ផងដែរ។ ដ្បិតតែគ្មានពេលគ្រប់គ្រាន់ ដូចគូស្នេហ៍ទាំងពួង តែអ្នកស្រី និង ស្វាមី ក៏ឆ្លៀតពេលសាកថ្មអោយជីវីតគូស្នេហ៍ នៅពេលអ្នកស្រី និង ស្វាមី បង្ហាញខ្លួនចុះចែកអំណោយនាចុងឆ្នាំកន្លងទៅផងដែរ។ អ្នកស្រីពោលថា អ្នកស្រី និង ស្វាមី បើមានពេលវេលារួមគ្នាច្រើនតែទៅចូលរួមក្នុងការងារសប្បុសធម៌ ដោយសារតែអ្នកស្រី ក៏រវល់ធ្វើទីផ្សារ និង គ្រប់គ្រងផ្សារម៉ាលីសនៅព្រៃវែង ហើយ ស្វាមីក៏មមាញឹកនឹងការងារ តែសម្រាប់សកម្មភាពសប្បុរសធម៌ គឺរវល់យ៉ាងណាក៏ស្វាមីអ្នកស្រីចំណាយពេលជូនអ្នកស្រី ដើម្បីអោយអ្នកស្រីសប្បាយចិត្ត។ ជាមួយនឹងការអះអាងនេះហើយ ដែលអ្នកស្រីត្រូវបានអ្នកលេងហ្វេសប៊ុកលាន់មាត់សរសើរ ព្រោះតែជោគជ័យហើយ មានលុយពេញៗដៃហើយតែមិនភ្លេចអ្នកខ្សត់ខ្សោយ។ អ្នកស្រីក៏តែងតែផ្ញើសារអោយអ្នកគ្រប់គ្នាចេះបរិច្ចាគទាន និងធ្វើអំពើល្អ ជំនួសអោយការរិះគន់ផងដែរ។ ក្នុងសំណេរដដែល អ្នកស្រីតែងតែបង្ហោះថា ស្នើអ្នកពូកែរិះគន់នឹងទើស កុំអោយប្រើភាសាមិនសមរម្យទៅកាន់បេះដូងដ៏ស្អាតៗរបស់សប្បុរសជនទាំងអស់ដែលចេះចែកទាននោះអី បើយើងអត់ធ្វើ សូមកុំបង្អាក់ ចូលរួមអរសប្បាយទៅ …
អ្នកមានធនធានម្នាក់ៗមិនមែន សុខៗគេមានទេ គេខំណាស់ គេប្រឹងណាស់ ទើបគេរួចផុតពីបន្ទាត់ក្រីក្រ។ លើកទឹកចិត្តគេទៅ ដែលគេប្រឹងរើបំរាស់ ហើយចែករំលែកជាទាន ដើម្បីអំពើល្អត្រលប់មកវិញ។

គួរបញ្ជាក់ផងដែរថា អ្នកស្រី យ៉ែម ម៉ាលីស ត្រូវបានអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ បន្ទាប់ពីអ្នកស្រីចេញមុខបរិច្ចាគនៅក្នុងកម្មវិធីប្រកួតបាល់ទាត់បុរស និង នារី មួយ ខណៈពេលដែលអ្នកស្រី ក៏បានចំណាយធនធានផ្ទាល់ខ្លួន បង្កើតអោយមានក្រុមបាល់ទាត់បុរស និង នារី ២ក្រុម នៅខេត្តព្រៃវែង ដើម្បីផ្ដល់ឱកាសអោយក្មេងៗទាំងនោះបានលេងកីឡា និង បានធ្វើការរួមគ្នា។ ក្រុមបាល់ទាត់ដែលអ្នកស្រីបង្កើតនោះ មិនត្រឹមតែផ្ដោតលើកីឡាតែមួយមុខទេ តែផ្តោតលើការអប់រំ និង ផ្ដល់ចំណេះដឹងអោយពួកគេ ចេះស្រលាញ់សុខភាព សីលធម៍ បរិស្ថាន សាមគ្គី និង ចេះធ្វើការងារជាក្រុម ដែលមានប្រយោជន៍ផងដែរ។ ក្រៅពីជាម្ចាស់ផលិតផល ធម្មជាតិ RNM ដែលជាផលិតផលព្យាបាលបញ្ហាស្បែកមុខ បន្សាបជាតិគីមីលើស្បែកមុខ និង ជួយអោយមុខ សម៉ត់រលោងក្មេងជាងវ័យ អ្នកស្រីជាម្ចាស់ផ្សារម៉ាលីស និង ហាងលក់សម្ភារៈកីឡាធំមួយនៅព្រៃវែង។