គម្រោងទិញវ៉ាក់សាំងកូវីត១៩ ផ្អើលដល់ ម្ចាស់ប្រេន RNM Natural អោយនៅមិនសុខ

0

ខណៈដែលសប្បុរសជនកាន់តែច្រើនឡើងសស្រាក់សស្រាំជួយបរិច្ចាគក្នុងគម្រោងទិញវ៉ាក់សាំងកូវីត១៩នោះ លោកស្រី យ៉ែម ម៉ាលីស ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ប្រេនផលិតផលធម្មជាតិ RNM Natural ក៏នៅមិនសុខផងដែរ។ លោកស្រីត្រូវគេឃើញប្រកាសបរិច្ចាគចំនួន ១២០ម៉ឺនរៀល ដែលថវិកានេះបើទោះជាមិនច្រើន តែក៏ជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីសម្រាលពីការលំបាករបស់រដ្ឋាភិបាលផងដែរ។

លោកស្រី យ៉ែម ម៉ាលីស បានបង្ហោះជាសាធារណៈថា” នាងខ្ញុំជាម្ចាស់ផលិតផល RNM Natural បានបរិច្ចាគថវិកាចំនួន១២០ម៉ឺនរៀល ចូលរួមទិញវាក់សាំងជាមួយសម្ដេចតេជោហ៊ុនសែន???នាងខ្ញុំព្រមទាំងតំណាងចែកចាយទាំងអស់ សូមជូនពរបងប្អូនជនរួមជាតិទាំងអស់សូមជៀសផុតពីជំងឺចង្រៃទាំងពួង ពិសេសបំផុតគឺជំងឺកូវិត19. សូមបងប្អូនថែរក្សារសុខភាពទាំងអស់គ្នា លាងដៃជាមួយជែលនឹងអាកុលអោយបានជាប់???”។
ថវិកានេះតិចតួចស្តួចស្តើងក៏ពិតមែន តែខ្ញុំពិតជារីករាយរំភើបណាស់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយើង ។ ?❤️??”។

ការចូលរួមរបស់លោកស្រី ក៏ជាការបង្ហាញទឹកចិត្តឈឺឆ្អាល ក្នុងការបំផុសអោយអោយមានការចួលរួមកាន់តែច្រើនបន្ថែមទៀត ក្នុងការរួមចំណែកចូលរួមជួយដល់សង្គម ដើម្បីជួយសម្រួលដល់ការលំបាករបស់រដ្ឋាភិបាលអោយបានកាន់តែច្រើនផងដែរ។ លោកស្រីថា លោកស្រីនឹងបន្តជួយបែបនេះ ទៅតាមលទ្ធភាពជាក់ស្ដែង ដើម្បីទុកជាគំរូមួយដល់កូនៗ និង ក្រុមគ្រួសាររបស់លោកស្រីផងដែរ។