លោកឧកញ៉ា អ៊ាន សៀវម៉ី គិតគូរដល់បុគ្គលិកសុខាភិបាល ហើយក៏មិនភ្លេចចូលរួមជាមួយរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ19

0

នាពេលថ្មីគេកត់សម្គាល់ថា លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ស្ទើរតែចាយលុយ និង ផ្ដល់ជាសម្ភារៈ ជួយដល់សង្គម និងធ្វើកិច្ចការជាប្រយោជន៍ដល់សង្គមរាល់ថ្ងៃតែម្ដង ដោយការបរិច្ចាគម្ដងៗក៏មានចំនួនច្រើនៗ។ អ្វីដែលលោកជំទាវធ្វើអោយផ្ទុះការសរសើរបន្ថែមទៀតនោះ គឺលោកជំទាវទើបតែត្រូវគេដឹងថា បានចំណាយលុយម៉ឺនៗដុល្លារលើគម្រោងមនុស្សធម៌ផ្សេងៗសោះ តែលោកជំទាវនៅតែមិនភ្លេចចូលរួមបរិច្ចាគជួយដល់រដ្ឋាភិបាលក្នុងគម្រោងទិញវ៉ាក់សាំងថែមមួយទៀត ដែលសូម្បីតែអ្នកតាមដានពីជីវិតឯកជនរបស់លោកជំទាវ ក៏ស្ងើចសរសើរថា លោកជំទាវពិតជាមានទឹកចិត្តមែន ដែលបរិច្ចាគហើយបរិច្ចាគទៀត គឺម៉ឺនៗដុល្លារស្ទើររាល់ថ្ងៃតែម្ដង ខុសពីសប្បុរសជនខ្លះ គឺបរិច្ចាគច្រើនៗ តែយូរៗទើបឃើញម្ដងនោះ។


លោកជំទាវបានបង្ហោះបន្ទាប់ពីទើបតែប្រគល់ថវិកា និង សម្ភារៈជួយដល់ក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យរុស្សុីថា
“សាមគ្គីខ្មែរតែមួយ រួមកម្លាំងគ្នាទិញវ៉ាក់សាំងការពារកូវីដ-១៩“ ខ្ញុំ អ៊ាន សៀវមុី និង ក្រុមគ្រួសារ សូមចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារ (មួយមុឺនដុល្លារ) ជូនសម្តេចតេជោ តាមរយៈក្រុមការងារយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា។ ថវិកានេះតិចតួចស្តួចស្តើងក៏ពិតមែន តែខ្ញុំពិតជារីករាយរំភើបណាស់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយើង ។ ?❤️??”។

លោកជំទាវធ្លាប់បានបកស្រាយនៅក្នុងវីដេអូឡាយថា សម្រាប់អ្នកដទៃគឺជារឿងរបស់អ្នកដទៃ តែសម្រាប់លោកជំទាវ គឺអោយតែបានធ្វើបុណ្យ ឬ បានបរិច្ចាគ គឺលោកជំទាវសប្បាយចិត្ត ទើបលោកជំទាវតែងតែលះបង់ប្រាក់កាស ហើយបរិច្ចាគដដែលហើយដដែលទៀត ដោយអ្វីដែលលោកជំទាវធ្វើនេះ គឺគ្រាន់តែចង់រួមចំណែកចូលរួមជួយដល់សង្គម ទៅតាមលទ្ធភាពជាក់ស្ដែង ដែលមានសព្វថ្ងៃ ទុកជាគំរូមួយដល់កូនៗ និង ក្រុមគ្រួសារប៉ុណ្ណោះ។