តែបៃតងថេនសៃយូឈិ ចូលរួមគ្រប់សកម្មភាពសង្គម

0

ក្រុមហ៊ុនតែបៃតងថេនសៃយូឈិ បានចូលរួមឧបត្ថម្ភសម្រាប់រៀបចំកម្មវិធី ចែកសម្ភារៈសិក្សានៅសាលាបឋមសិក្សា ត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដែលរៀបចំដោយ ក្រុមរួមគ្នាដើម្បីការងារសង្គម នាថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ២០២០ នេះដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមាជិកក្រុមការងាររៀបចំកម្មវិធីសរុបប្រមាណជា 70នាក់។

នៅក្នុងកម្មវិធីនោះផងដែរមានការផ្តល់ជូនសម្ភារៈសិក្សាដល់សិស្សចំនួន 155នាក់ដោយក្នុងម្នាក់ទទួលបាន សម្ភារៈសិក្សាមួយឈុត តែបៃតងថេនសៃយូឈិ​ ម្នាក់មួយដប ហើយក្នុងនោះផងដែរយើងក៏មានការផ្តល់ជូនកង់ចំនួន 10គ្រឿងដល់សិស្សកំពុងជួបការលំបាក ហើយក្រោយពេលបញ្ចប់កម្មវិធី គណៈអធិបតីនិងអ្នកចូលរួមបានចូលរួមដាំកូនឈើទុកជាអនុស្សាវរីយ៍ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here