មានការភ្ញាក់ផ្អើលទៀតហើយចំពោះសកម្មភាពសប្បុរសធម៌របស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលបានធ្វើឡើងកាលពីថ្ងៃទីន18 ខែវិច្ឆិកា ឆ្នាំ 2020 មុននេះ នៅលើទឹកដីខេត្តកំពង់ស្ពឺ ។ គ្រួសារក្រីក្ររហូតទៅដល់99 គ្រួសារដែលសុទ្ធសឹងតែជាគ្រួសារខ្វះខាតក្នុងសហគមមួយនោះ ត្រូវបានលោកជំទាវឧកញ៉ា ដឹកនាំនូវជំនួយដ៏ច្រើន យកទៅប្រគល់ជូនដោយផ្ទាល់ ខណៈដែលជំនួយដ៏ច្រើននេះ មិនត្រឹមតែជួយសង្គ្រោះបានមួយរយៈដល់គ្រោះសារតែខ្វះខាតនៅក្នុងសហគមន៍នោះតែប៉ុណ្ណោះ តែក៏ជាការលើកទឹកចិត្តដល់ពលរដ្ឋដែលទទួលបានជំនួយ ពីការស្រេកឃ្លាន ដែលបង្កឡើងដោយសារតែវិបត្តិកូវីត១៩ និងគ្រោះទឹកជំនន់ ដែលជាមូលហេតុធ្វើអោយគ្រួសារបងប្អូនខ្មែរភាគច្រើន ពិសេសគឺអ្នករស់នៅតាមតំបន់ជនបទ បាត់បង់ការងារ និង ប្រាក់ចំណូល ដែលជាការលះបង់ដ៌គួរអោយសរសើរមួយ។
យោងតាមការបង្ហោះរបស់លោកជំទាវមុននេះ លោកជំទាវបានសរសេរថា « ថ្ងៃពុធ ទី១៨ ខែវិច្ឆិកា នាងខ្ញុំ និង ស្វាមុី ព្រមទាំងក្រុមការងារ បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋក្រុមគ្រួសារដែលខ្វះខាត ក្រីក្រ ខ្វះទីពឹង ដែលស្ថិតនៅ ឃុំជាំសង្កែរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និង បានពាំនាំនូវគ្រឿងឧបភោគបរិភោគជាច្រើន ក្នុងនោះ មួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ សាប៊ូបោកខោអាវ១កញ្ចប់ សាប៊ូដុសខ្លួន ប្រេងឆា១ដប ទឹកក្រូច១យួរ សារុង១ ក្រម៉ា១ អាវរងា១ ជែលលាងដៃ១ដប ស្ព្រាយលាងដៃ១ដប និង ថវិការក្នុង១គ្រួសារចំនួន២០០០០៛ ដោយមានចំនួនសរុប៩៩គ្រួសារ។ »
នេះគឺទង្វើដ៏គួរអោយសរសើរ ក្នុងពេលដែលអ្នកខ្វះខាតខ្លះនៅតែប្រឈមនឹងជីវភាព ប៉ុន្តែសម្រាប់សកម្មភាពបរិច្ចាគរបស់សប្បុរសជន គឺរយាលជាងមុន។ លោកជំទាវឧកញ៉ាក៏បានប្រកាសចែករំលែកនូវបុណ្យកុសលជូនដល់អ្នកគាំទ្រនៅក្នុងសង្គមហ្វេកបុក ដោយបង្ហាញកាន់តែច្បាស់ថាលោកជំទាវចង់ចែករំលែកនូវគម្រូល្អមួយនេះ ឱ្យមានកាន់តែច្រើននៅក្នុងសង្គមផងដែរ។ លោកជំទាវឧកញ៉ាបានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនថា «នាងខ្ញុំសូមចែករំលែកអំពើល្អ និង សូមជូនបុណ្យកុសលដល់ ញាតិមិត្ត បងប្អូន ជនរួមជាតិខ្មែរទាំងអស់ សូមជួបប្រទះតែសេចក្តីសុខសប្បាយ សំណាងល្អ ពេញមួយជីវិត?។ »
បើទោះបីជាសកម្មភាពប្រគល់ជំនួយដល់គ្រួសារខ្វះខាតនេះត្រូវគេមើលឃើញថាមានសភាពអ៊ូរអរ និងជាការជួបជុំទ្រង់ទ្រាយធំ ក៏ក្រុមការងាររបស់លោកជំទាវឧកញ្ញា និងក្រុមមន្ត្រីមូលដ្ឋានមានការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាអនាម័យនៅក្នុងពិធីទាំងមូលដើម្បីបង្ការពីជម្ងឺកូវីដ19 ផងដែរ។ បន្ថែមពីលើនោះលោកជំទាវក៏បានទទូចឱ្យមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការថែរក្សាអនាម័យបើទោះបីជាជម្ងឺរកូវីដ19 ចាប់ផ្ដើមធូរស្រាលជាងមុនក្ដី ។ លោកជំទាវបានបញ្ជាក់នៅក្នុងសំណេរក្រើនរំលឹកដដែលជាដដែលថាសូមចូលរួមថែរក្សាអនាម័យ និង ប្រុងប្រយត្ន័ខ្ពស់ ហើយសូមចូលរួមអនុវត្តិតាមគោលការណ៍របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ កូវីដ១៩ អោយបានគ្រប់ៗគ្នា។ »
ជាមួយនឹងសកម្មភាពសប្បុរសធម៌ថ្មីនេះមហាជនកាន់តែច្រើនបានចាត់ទុកថា លោកជំទាវឧកញ៉ា ពោពេញដោយទឹកចិត្តមនុស្សធម៌ជាពិសេសចាប់តាំងពីលោកជំទាវទទួលបានគោរមងារជាឧកញ៉ា គឺលោកជំទាវកាន់តែសកម្មក្នុងការបរិច្ចាគ ពោលគឺទាំងកម្លាំងកាយនិងថវិការ ដែលជាកម្លាំងចិត្តឱ្យក្រុមអ្នកខ្សត់ខ្សោយច្រើនឡើងទទួលបានការលើកទឹកចិត្តក្នុងអំឡុងពេលដែលសង្គមផ្ទុះវិបត្តិកូវីដ19 និងគ្រោះទឹកជំនន់ដែលធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនប្រឈមផ្នែកជីវភាពនោះ។ នេះគឺជាសកម្មភាពសប្បុរសធម៌មួយបន្ថែមទៀតបន្ទាប់ពីលោកជំទាវបានធ្វើសកម្មភាពជាច្រើនមកហើយក្នុងការជួយកសាងផ្លូវជូនពលរដ្ឋ បំពាក់អំពូលភ្លើងលើផ្លូវសាធារណៈ ជួយកសាងសមិទ្ធផលក្នុងទីអារ៉ាម បរិច្ចាគជំនួយជាច្រើនលើកជួយដល់ជនពិការ បរិច្ចាគជួយដល់កាកបាទក្រហមសាខារាជធានីភ្នំពេញ និងខេត្តកណ្ដាល និងបរិច្ចាគជំនួយផ្ទាល់ខ្លួនដូចភ្លៀងរលឹមជាច្រើនទៀតជួយដល់គ្រួសារអ្នកខ្វះខាតរាប់សិបគ្រួសារនាពេលកន្លងមកនោះ។
លោកជំទាវក៏ត្រូវបានគេចាប់អារម្មណ៍ថាគឺជាអ្នកជំនួញស្រីវ័យក្មេងដែលក្រៅពីល្បីល្បាញក្នុងជំនួញអនឡាញក៏ជោគជ័យក្នុងជំនួញអចលនទ្រព្យ និង ជំនួញបើករោងចក្រនៅពីក្រោយខ្នងផងដែរ។