ពិធីជួបជុំយ៉ាងពិសេសមួយ ប្រមូលមតិគ្នាបរិច្ចាគជួយដល់ជនលិចទឹក

0

កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០២០ នាភោជនីយដ្ឋាន«K-Brand Cambodia » មានការរៀបចំពិធី ជួបជុំ លើកទី១ក្រុមព័ត៌មាន សេដ្ឋកិច្ច វប្បធម៌ និងសន្តិសុខសង្គម ក្រោមម្លប់សន្តិភាព។ក្នុងពិធីនោះមានការចូលរួមដោយ អ្នកជំនួញ ឧកញ៉ា លោកជំទាវ មន្ត្រីរាជការ ដែលបានចងក្រងគ្នាជាគ្រុបដើម្បី ពិភាក្សាការងារជួយសង្គមខ្មែរស្រឡាញ់ខ្មែរ។

នាឱកាសសប្បាយរីករាយ មានការចូលរួមដោយ លោកអេ ថេនហៅ១០គត់ លោក គីម តារា ជាម្ចាស់ទីតាំង K Brand VIP Lounge Cafe condo លោក យីវ គីមហ៊ាង ហៅតាយីវ ជាអ្នកគ្រប់គ្រងកម្មវិធី និងភ្ញៀវកិត្តិយសជាច្រើនទៀត។

លោក គីមហ៊ាង ហៅតាយីវ បានអោយដឹងថា យើងធ្លាប់តែបានជួបគ្នាក្នុងគ្រុបហ្វេសប៊ុក និងតេលេក្រាម ហើយក៏មូលយោបល់ថាមកជួបជុំគ្នា។គោលបំណងដើម្បីផ្សព្វផ្សាយនូវព័ត៌មានដែលពិត។យើងជួបជុំគ្នាពេលនេះគឺក្នុងនាមមិត្តភាពទាំងអស់គ្នា។យើងជាខ្មែរដូចគ្នា បើកចិត្តបើកបេះដូងស្រឡាញ់គ្នាចងជាមិត្តភាពរវាងខ្មែរ និងខ្មែរដូចគ្នាមិនប្រកាន់និន្នាការនយោបាយ។ការបង្កើតគ្រុបនេះឡើងដើម្បី កុំអោយចាញ់ឧបាយកលពួកមួយចំនួន។នៅក្នុងគ្រុបយើង គឺផ្សាយតែព័ត៌មានពិត មិនមែនបំពុល ឬបំផ្លើស។យើងរីករាយដែលបាន ជោគជ័យជាការបង្កើតគ្រុប។ឆ្លើយតបការងារនេះ យើងមានមោទនភាពដែល បងប្អូនគ្រុប បានជួយជាថវិកា ផ្ទាល់ៗខ្លួនដើម្បី ប្រមូលជួយដល់ពលរដ្ឋ ដែលរកទុក្ខដោយទឹកជំនន់ជាការរួមចំណែកជាមួយរដ្ឋាភិបាល។ យើងមិនត្រឹមតែជួបគ្នាណែនាំគ្នានោះទេ តែយើងបានទាំងធ្វើទង្វើល្អៗដើម្បីជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ហើយយើងនឹងបន្តការងារនេះតទៅមុខទៀត។