ឃើញហើយមិនសរសើរមិនបាន អ្នកគ្រូ Rich អំឡុងពេលមានទឹកលិចលង់នេះ

0

ក្នងប៉ុន្មានថ្ងៃនេះ គេចាប់អារម្មណ៍ថា អ្នកគ្រូ Rich ឬ Richest Kunthea ដែលត្រូវបានគេស្គាល់ថា គឺម្ចាស់ក្រុមហ៊ុន VK Rich Infinity Co.,LTD ក៏បានដឹកនាំជំនួយពីការរ៉ៃអង្គាសនៅក្នុងក្រុមហ៊ុនរបស់ខ្លួន និង ពីសប្បុរសជនមួយចំនួន ដើម្បីប្រមូលមូលនិធិជួយដល់អ្នករងគ្រោះពីទឹកជំនន់ផងដែរ។ លោកស្រីត្រូវគេឃើញចុះប្រគល់អំណោយដោយផ្ទាល់ផង និង យកទៅប្រគល់ជូនក្រសួងមហាផ្ទៃផង ដែលនេះគឺជាសកម្មភាពសប្បុរសធម៌គួរអោយសរសើរ។

យោងតាមការបង្ហោះនៅលើហ្វេសប៊ុក អ្នកលេងហ្វេសប៊ុកមិនតិចទេ បានបង្ហាញនូវការកោតសរសើរ ចំពោះអ្នកគ្រូ Rich បន្ទាប់ពីឃើញអ្នកគ្រូប្រកូកប្រកាសរ៉ៃអង្គាសជាសាធារណៈ ហើយក៏ឃើញអ្នកគ្រូដឹកនាំជំនួយទាំងនេះ ទៅកាន់ជនរងគ្រោះដោយមិននៅបង្អង់យូរ។ លោកស្រីបានដឹកនាំយកជំនួយទៅប្រគល់ជូនក្រសួងមហាផ្ទៃនូវអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង ថវិកាជាច្រើន ដើម្បីលើកស្ទួយនូវសកម្មភាពចុះជួយអ្នករងគ្រោះពីទឹកជំនន់ របស់ស្ថាប័នកំពូលមួយនេះ ក្នុងពេលដែលលោកស្រីយល់ថា មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅចែកដោយផ្ទាល់នៅកន្លែងលិចទឹកឆ្ងាយៗ គឺការប្រគល់ជូនក្រសួងមហាផ្ទៃគឺជារឿងដ៏សំខាន់។ លោកស្រីក៏ត្រូវគេឃើញដឹកនាំជំនួយជាច្រើនផ្សេងទៀត យកទៅប្រគល់ជូនដល់ប្រជាសហគមន៍នៅភូមិវត្តហ្លួង សង្កាត់លលក-ស ក្នុងខេត្តពោធិ៍សាត់ ខណៈដែលប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរងគ្រោះនៅក្នុងទីនោះជាច្រើនគ្រួសារ បានសម្ដែងការត្រេកអរ ជាមួយនឹងជំនួយទាំងនោះ។ លោកស្រីប្រកាសថា នេះគឺជាការរួមចំណែកមួយដែលក្រុមហ៊ុនរបស់លោកស្រីបានរួមចំណែក ដោយនេះគឺជាការចូលរួមចុះជួយដល់អ្នករងគ្រោះពីទឹកជំនន់ក្នុងឆ្នាំដំបូងរបស់ក្រុមហ៊ុន ប៉ុន្តែកន្លងមកលោកស្រី និង ក្រុមការងារ ក៏ធ្វើសកម្មភាពសប្បុរសធម៌រាប់មិនអស់ផ្សេងទៀត ជួយដល់កុមារកំព្រា ជួយក្រុមអ្នកធាក់ស៊ីក្លូ ក្រុមអ្នករើសសំរាម ចាស់ជរ និង ទុរគតជនផ្សេងទៀតផងដែរ។ លោកស្រីប្រកាសថា សកម្មភាពទាំងនេះ មិនមែនជាលើកចុងក្រោយនោះ ដោយលោកស្រី នឹងបន្តរ៉ៃអង្គាសថវិកាបែបនេះ អោយបានកាន់តែច្រើនជួយក្នុងកិច្ចការសង្គមដទៃទៀត។