អតីតតារាចម្រៀងផលិតកម្មRock អ្នកនាងម៉ូលីកា ដែលជាម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធីត្រេឌីង ឯ.ក បានបរិច្ចាគនូវថវិការផ្ទាល់ខ្លួនចំនួន១០០០ដុល្លា ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់តបតាមការអំពាវនាវរបស់សម្ដេចតេជោហ៊ុន សែន (ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក)។
នៅលើហ្វេសបុកលោកហេង ឡុង ដែលជាប្រធានសមាគមអ្នកសិល្បៈស័គ្រចិត្តជួយសង្គមក៏បានបង្ហោះសារដែរថា”សូមថ្លែងអំណរគុណដល់អតីតតារាចម្រៀងអឿន ម៉ូលីកា និងស្វាមីលោកហុង មានុណ ម្ចាស់ហាងNk Molika Beauty Trading Co.Ltd ដែលបានបរិច្ចាគថវិការចំនួន១០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ ទឹកភ្លៀង”។
គូរំលឹកថានេះមិនមែនជាលើកដំបូងឡើយដែលអ្នកនាងម៉ូលីកា និងស្វាមីតែងតែបង្ហាញនូវទឹកចិត្តសប្បុរសធ័ម ជួយដល់សង្គមនោះតែជាញឹកញាប់មកហើយដែលនាងតែងតែមានទឹកចិត្តដ៏ល្អប្រពៃតាមរយៈការបរិច្ចាគថវិការផ្ទាល់ខ្លួនជាបន្ដរបន្ទាប់តាមលទ្ធភាពដែលខ្លួនអាចធ្វើបានដូចជាកន្លងទៅថ្មីៗនេះគូស្នេហ៏តារា១គូនេះក៏បានបរិច្ចាគនូវថវិការ និងអាល់កុលជូនដល់អាជ្ញាធ័រដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ផងដែរទើបធ្វើឲ្យមហាជនជាច្រើនសម្ដែងការកោតសរសើរចំពោះសកម្មភាពរបស់នាង។ដោយឡែកសម្រាប់តារាសិល្បៈជើងចាស់ដែលជួបផលវិបាកក្នុងជីវភាព និងជនក្រីក្រមួយចំនួនក៏អ្នកនាងម៉ូលីកា ធ្លាប់ជួយជាលុយកាក់និងសម្ភារៈជាហូហែរផងដែរ រហូតត្រូវគេដាក់ងារឲ្យអ្នកនាងថា”តារាចិត្តធ័ម”ទៀតផង៕