មិនសរសើរមិនបាន លោកជំទាវ អ៊ាន សៀវម៉ី ម្ដងនេះ

0

កាលពីថ្ងៃទី 8 តុលា ឆ្នាំ 2020 មុននេះ ជំទាវឧកញ្ញា អ៊ាន សៀវម៉ី ទទួលបានការកោតសរសើរទៀតហើយពីបណ្ដាអ្នកលេងក្នុងបណ្ដាញសង្គម Facebook បន្ទាប់ពីលោកជំទាវបង្ហាញខ្លួនទៅធ្វើបុណ្យប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងចែកអំណោយដល់លោកតាលោកយាយនៅក្នុងវត្តមួយសោះ តែបែរជាបានធ្វើរឿងដ៏ល្អបន្ថែមទៀតដល់ទៅ3ព្រមគ្នា ដែលសុទ្ធតែជាគំរូនៅក្នុងសង្គម។ នេះជាការធ្វើបុណ្យដាក់ទានដ៏គួរឱ្យសរសើររបស់លោកជំទាវដែលសុទ្ធសឹងតែជាសកម្មភាពគំរូមិនសរសើរមិនដែលសង្គមឱ្យតម្លៃ ស្របពេលដែលលោកក៏កាន់តែមានសម្រស់ស្រស់ស្អាតជាងមុននោះ។

យោងតាមការបង្ហោះរបស់លោកជំទាវនៅលើហ្វេកប៊ុកផេក លោកជំទាវបានសរសេរថា « កាលពីថ្ងៃព្រហស្បតិ៍ទី/08/10/2020 ម្សិលមិញនេះនាងខ្ញុំឧកញ៉ា អ៊ាន សៀវម៉ី និងក្រុមគ្រួសារព្រមទាំងសហការីបានទៅរៀបចំចង្ហាន់ប្រគេនព្រះសង្ឃនិងរៀបចំអាហារជូនលោកយាយ លោកតានៅភូមិស្វាយសាក់ ឃុំ ពោធិ៍ទី ស្រុក ស៊ីធរកណ្តាល ខេត្ត ព្រៃវែង។ ក្នុងកម្មវិធីនោះនាងខ្ញុំបានប្រគេនបច្ច័យព្រះសង្ឃសម្រាប់ចាត់ចែងកសាងវត្តចំនួន6290$
– ចង្ហាន់ព្រះសង្ឃនិងម្ហូបយាយតាអស់1800$ សម្ភារ:ដែលចែកជួនយាយតាមានដូចជា
– ក្រមា100,
– សារ៉ុង100,
– ក្រណាត់ស 100,។
ហើយនៅក្នុងកម្មវីនោះផងដែរមានលោកយាយម្នាក់គាត់លំបាកក្រីក្រមិនមានផ្ទះសំបែងស្នាក់នៅនាងឧញ៉ា អ៊ាន សៀវម៉ី បានជូនផ្ទះ លោកយាយ១ខ្នង
និង ជួយជួសជុលដំសាលារៀននៅទីនោះផងដែរ។
នាងខ្ញុំសូមប្រគេននិងចែកជូនបុណ្យដល់ព្រះតេជគុណនិងមិត្តភ័ក្តទាំងអស់ផង »។

បន្ថែមពីលើការបង្ហោះនេះ លោកជំទាវក៏បានប្រកាសថា ថវិការក្នុងការសាងសង់ផ្ទះជូនដល់លោកយាយកម្សត់ ដែលលោកជំទាវបានផ្ដល់ជូន នឹងមិនកំណត់ថាមានចំនួនប៉ុន្មាននោះទេ ពោលគឺនឹងជះយសាងសង់រហូតទាល់តែរួចរាល់ដែលយ៉ាងហោចណាស់ជាង 2000$ ឡើងទៅ ដើម្បីអាចឱ្យលោកយាយទទួលបានផ្ទះមួយរស់នៅសមរម្យ។ ដោយឡែកសម្រាប់ថវិការក្នុងការកសាងដំបូលសាលារៀនក៏មិនទាន់បានកំណត់ដូចគ្នាដែរ គឺនឹងជួយប្រក់ ហ្វីប្រូស៊ីម៉ង់ស៍ឱ្យសាលារហូតទាល់តែស្អាតរួចរាល់ ដើម្បីឱ្យក្មេងៗអង្គុយរៀនបានស្រួល។

អ្នកលេងហ្វេកប៊ុកមានការកោតសរសើរមិនតិចទេដែលលោកជំទាវឧកញ្ញា មានការបរិច្ចាគរហូតទៅដល់3 ព្រមគ្នា បន្ថែមពីលើសកម្មភាពទៅធ្វើបុណ្យដាក់ទាន ដើម្បីលើកស្ទួយដល់ព្រះពុទ្ធសាសនានោះ។ លោកជំទាវបានប្រកាសនៅលើហ្វេកប៊ុកថាការប្រគល់ថវិការជាង 6000$ ជួយកសាងវត្ត ការជួយសាងសង់ផ្ទះជូនដល់ទុគតជន និងជួយកសាងដំបូលសាលារៀននាពេលនេះ នឹងមិនបញ្ឈប់ត្រឹមនឹងនោះទេ ដោយលោកជំទាវនឹងបន្តជួយតាមលទ្ធភាពជាក់ស្ដែងបន្តទៀត ដើម្បីជាការចូលរួមចំណែកធ្វើអំពើល្អនៅក្នុងសង្គម។