សិល្បករច្រើនរូបនៃក្រសួងវប្បធម៌ហាត់សមសម្តែងសិល្ប:សម្រាប់ស្វាគមន៍កិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌អាស៊ាន

0

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់អនុសាសន៍ណែនាំដល់សិល្បករសិល្បការិនី ដែលកំពុងហាត់សមសម្តែងសិល្ប:សម្រាប់ស្វាគមន៍កិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌អាស៊ាន។ ដែលទាំងនេះជាការពង្រឹងស្នាដៃពិសេសថែមទៀត ដែលកម្ពុជា ព្យាយាមសម្រេចអោយបាននៅមុខមាត់ថ្មីមួយទៀត ដែលកើតឡើងឆាប់ៗ។

នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបសំណេះសំណាល និង ពិនិត្យការដំឡើងស្នាដៃសិល្ប:របាំ ដើម្បីត្រៀមសម្តែងស្វាគមន៍ក្នុងកម្មវិធីប្រជុំរដ្ឋមន្ត្រីវប្បធម៌អាស៊ាន ដែលកម្ពុជាប្រធាន គ្រោងនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ទី៣ ខែតុលា ឆ្នាំ២០២០ ខាងមុខ។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំរៀបចំដំឡើងស្នាដៃនេះដោយការទទួលខុសត្រូវខ្ពស់ និងថ្លែងអំណរគុណចំពោះសិល្បករសិល្បការិនីទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការហាត់សម។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានជូនថវិកាមួយចំនួនឧបត្ថម្ភដល់សិល្បករសិល្បការិនីផងដែរ។