គួរសរសើរទៀតហើយ ដែលអ្នកលក់អនឡាញល្បីឈ្មោះគឺអ្នកនាង Siv Mey ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ផេក Sivmey Onlineshop និងជាម្ចាស់ផលិតផល Ei Ei បានប្រគល់ថវិកាចំនួន២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ដើម្បីជួយដាក់បង្គោលភ្លើងតាមបណ្ដោយផ្លូវកៅស៊ូ ពីខាងវិហារសួគ៌ ទៅខេត្តព្រៃវែង។ ការប្រគល់ជូននេះ គឺបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ កក្កដា ឆ្នាំ២០២០ មុននេះ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ក្នុងការដាក់បង្គោលនៅតាមដងផ្លូវនោះ។
ការបិច្ចាគនេះ បានធ្វើអោយ អ្នកនាង Siv Mey ទទួលបានការសរសើរមិនអន់ទៀតហើយ ដោយសារការបរិច្ចាគរបស់អ្នកនាងមួយលើកនេះ ក៏ជាចំនួនមួយច្រើន ហើយក៏ចាត់ទុកថា នៅជាការរួមចំណែកជួយជាតិ និង ពលរដ្ឋផងដែរ ដើម្បីអោយតាមផ្លូវពីខាងវិហាសួគ៌ ទៅខេត្តព្រៃវែង មានភ្លើងបំភ្លឺផ្លូវ ខណៈដែលភាពជាក់ស្ដែងនៅតាមដងផ្លូវនោះ ក៏មិនទាន់មានបង្គោលភ្លើងគ្រប់គ្រាន់។
គួរបញ្ជាក់ផងដែរថា អ្នកនាង Siv Mey ត្រូវគេកត់សម្គាល់ថា សកម្មខ្លាំងក្នុងការជួយដល់ទុរគតជនតាមស្រុកតាមភូមិ អ្នកនាង Sivmey មិនមើលរំលងនូវវត្តអារ៉ាមមួយចំនួនដែលមានការខ្វះខាត ដោយតែងជួយឧបត្ថមជាថវិការ និងគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រើនសម្រាប់ជាចង្ហាន់ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលគង់ប្រចាំនៅក្នុងវត្តបានមួយរយៈពេលផងដែរ។ មិនតែប៉ុណ្នោះអ្នកនាងក៏បានចំណាយថវិការផ្ទាល់ខ្លូនដើម្បីចេញមុខធ្វើគម្រោងសាងសង់ស្ពាន និងផ្លូវលំផ្សេងៗនៅតាមទីជនបទដែលដាច់ស្រយាលពុំទាន់មានការអភិវឌ្ឍដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជននៅតាមភូមិឃុំគួរឱ្យសរសើរ។ ជាងនេះទៅទៀតអ្នកនាងក៏មិនដែលរំលងក្នុងការផ្ដល់ជំនួយជួយដល់ក្រុមកងប្រដាប់អាវុធដែលបម្រើការពារដល់សុខសន្តិភាពពលរដ្ឋដែលលះបង់ជួយប្រទេស។ ពិសេសជាងនេះទៅទៀតអ្នកនាងតែងតែផ្ដល់ជំនួយជារឿយៗដល់សាខាកាកបាទក្រហមកម្ពុជាមិនថាក្នុងចំនួនទឹកប្រាក់តិចឬច្រើននោះទេ ដោយការបរិច្ចាគម្ដងៗក៏មានចំនួនច្រើនៗ ដូចជាគ្រាន់តែជួយកាកបាទក្រហមខេត្តកណ្ដាលតែមួយកន្លែង គឺ៤ម៉ឺនដុល្លារហើយ ដោយមិនទាន់រាប់បញ្ចូលការបរិច្ចាគជួយដល់ផ្នែកផ្សេងៗផង។