មានន័យណាស់ សារមួយឃ្លា របស់ព្រះគ្រូ នី សុវណ្ណមុនីរ៉េត

0

លោកអ្នក ដែលធ្លាប់តាមដាន រាល់សកម្មភាពសប្បុរសធម៌របស់ ព្រះអង្គ នី សុវណ្ណមុនីរ៉េត ប្រាកដជាទទួលជ្រាបថា ព្រះអង្គគឺជាព្រះសង្ឃ ដែលចូលចិត្តសាងផលបុណ្យ និងជួយសង្រ្គោះ អ្នកលំបាកទាំងឡាយមិនរើសអើង។ បន្ថែមពីលើទឹកព្រះទ័យដ៏ជ្រះថ្លានេះ ព្រះអង្គក៏បានបង្ហោះសារមួយយ៉ាងមានន័យ ដែលធ្វើអោយអ្នកបានអានស្រលះចិត្តនោះផង។

ព្រះអង្គបានសរសេរ ថា«ពេលវេលានិងអនុស្សាវរីយដែលកន្លងទៅបន្សល់ទុករូបថតមួយសន្លឹកប្រវត្តិដែលធ្វើឲ្យរូបអាត្មា មិនអាច បំភ្លេចបានគឺ កាលពីក្មេងខិតខំប្រឹងប្រែងតស៊ូ រៀនផង ឆ្លៀតពេលទំនេរ ខ្លះទៅជួយកិច្ចការអ្នកផ្ទះ ដើរយកផ្លែត្នោត ផ្កាស្ដៅ ផ្លែដូងនិងស្រាយកទៅ លក់នៅក្នុង ភូមិដង្កោ”។ ព្រះតេជគុណមានសង្ឃដិកាបន្ថែមថា៖”ស្រុកស្វាយជ្រំខេត្តស្វាយរៀងលោកយាយជាអ្នកលក់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារលំបាក លោកយាយតែងតែប្រដៅ ទូន្មាន អប់រំ ឲ្យចៅ ដើរផ្លូវល្អ ប្រឹងប្រែងរៀន ពាក្យពេចន៍លោក យាយ ម្នាក់ នេះមិនអាចគណនាបាន តែទម្រាំមានថ្ងៃនេះ ម៉ោងនេះ ពេលនេះ អ្វីៗវាហួសអស់ហើយ មកដល់សព្វថ្ងៃនេះ លោកជាអ្នកមានគុណ របស់ ចៅ តែឥឡូវនេះលោកយាយបាន លាចាកលោកនេះបាត់ទៅហើយ បន្សល់ទុកហ្នឹងស្នាម ញញឹម សេចត្ដីសង្ឃឹម មកដល់អាត្មា ទម្រាំមកដល់ពេលនេះចៅបាន ឆ្លងកាត់ ឧបសគ្គ ជាច្រើន មានព្យុះ មានភ្លៀង លោកយាយ តែងតែប្រដៅចៅថា ចៅត្រូវតែតស៊ូ”។

ការទម្លាយ ហេតុផលនេះ អាចកំណត់ អោយ ប្អូនៗយុវជន ជំនាន់ក្រោយ ត្រូវ ចូលរួម បង្ហាញទង្វើណាអោយអាណាព្យាបាល ឬឪពុកម្តាយ សប្បាយចិត្ត។ ពិសេសត្រូវខំធ្វើបុណ្យ ទាន់ខែភ្លឺ មិនមែនបាត់បង់ទើបស្តាយ ហើយខំឧទ្ទិសកុសលនោះទេ។