មិនមែនជាការសម្ដែងទេ តែអាចជាទង្វើចេញពីចិត្ត និង សណ្ដានមនុស្សធម៌ពីកំណើត ទើបគេក់សម្គាល់ឃើញថា តារាហ្វេសប៊ុក សៀវម៉ី ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតផល EiEi ដ៏ល្បីល្បាញរមែងធ្វើសកម្មភាពមនុស្សធម៌ដដែលៗ ខណៈដែលសកម្មភាពទាំងនោះ ទោះអ្នកខ្លះយល់ថាជាការព្រាងទុក តែបើគ្មានឆន្ទៈ និង ទឹកចិត្តទេ ក៏មិនអាចសម្ដែងបានក្នុងទម្រង់ដដែលបានដែរ។ អ្នកនាងត្រូវបានគេកត់សម្គាល់ថា បង្ហាញការយកចិត្តទុកដាក់ភ្លាមៗ គ្រប់បុគ្គលដែលអ្នកនាងបានឃើញនឹងភ្នែកមិនថាទៅដល់កន្លែងមណ្ឌលខ្វះខាត ឬ នៅពេលឃើញជនទីទ័លលំបាកនៅចំពោះមុខ។
រូបថតមួយសន្លឹកដែលអ្នកនាង សៀវម៉ី ឈប់រថយន្តទំនើប ហើយជូនទឹកប្រាក់10$ ជូនដល់បុរសជាអ្នកសុំទាននៅតាមផ្លូវ បានធ្វើអោយគេកោតសរសើរយ៉ាងខ្លាំងថាអ្នកនាងជាអ្នកមានជីវភាពធូរធារ ដែលមុនមែនធ្វើបុណ្យទាល់តែត្រូវមុខសញ្ញា ឬ ធ្វើបុណ្យទាល់តែមានអ្នកអំពាវនាវ ដើម្បីបានមុខ។ សកម្មភាពនេះក៏បង្ហាញដូចគ្នាថាអ្នកនាងជាមនុស្សមិនរើសអើងអ្នកតូចទាបជាងខ្លួន បើទោះជាអ្នកនាងទើបតែបង្ហោះថាបានចូលរួមក្នុងពិធីខួបកំណើតរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលចូលរួមសុទ្ធតែអ្នកមានកិត្តិយសនៅក្នុងសង្គម។ យ៉ាងណាមិញ នេះមិនមែនជាទង្វើរលើកទី1 ដែលអ្នកនាងបានបង្ហាញនោះទេ ដោយក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយជួយដល់ជនពិការជាមួយលោកជំទាវ ញ៉ែម មរកត ប្រធានកិត្តិយសសមាគតន្ត្រីជនពិការនាពេលកន្លងទៅ តារាហហ្វេសប៊ុសដែលសកម្មក្នុងសកម្មភាពសប្បុរសរធម៌រូបនេះ ក៏បង្ហាញភាពស្និទ្ធិស្នាលអោបរឹតដល់ជនពិការ ដោយគ្មានការរើសអើង និង ភ័យរឿងឆ្លងកូវីត19នោះផងដែរ។ ខណៈដែលជនពិការភ្នែកមើលមិនឃើញ អ្នកនាងបានដើរអោបរឹតជនពិការម្ដងម្នាក់ៗ ហើយខ្សឹបដាក់ត្រចៀកសួរនាំពីសុខទុក្ខ និង និយាយលើកទឹកចិត្តដល់ពួកគេគួរអោយសរសើរ ក្នយងពេលដែលសប្បុរសជនផ្សេងទៀត មិនហានប៉ះពាល់នូវជនពិការទាំងនោះផង។
អ្នកនាង សៀវម៉ី ក៏ត្រូវគេកត់សម្គាល់ថា ឧស្សាហ៌ជួយពីចម្ងាយដល់មណ្ឌលកុមារកំព្រាផ្សេងតាមការអំពាវរបស់ព្រះសង្ឃ ឬ អ្នករៃអង្គាសផ្សេងទៀតជាហូរហែរផងដែរ តានរយៈការបង្ហោះពីអ្នកទទួលជំនួយទាំងនោះ បើទោះជាអ្នកនាងមិនបានចុះផ្ទាល់។ នេះហើយទើបអ្នកលេងហ្វេសប៊ុសមួយចំនួននៅតែចាត់ទុកអ្នកនាងថាជាគំរូម្នាក់ បើទោះជាអ្នកនាងត្រូវគេលើកឡើងថាចូលចិត្តថាអោយអ្នកដទៃមិនសំចៃមាត់ រហូតមានសត្រូវមួយរយៈមុន៕