ម៉ែរួយ ចែកទឹកអាកុល និងបង្រៀនពីរបៀបលាងដៃ ក្នុងពេលការភ័យបារម្ភ កាន់តែផ្ទុះ

0

ស្ថិតក្នុងការភ័យខ្លាចនូវ ជំងឺ Covit19 ម៉ែរួយ នៅតែរួមសុខទុក្ខជាមួយភាពមនុស្សធម៌
ប្រជាជនកម្ពុជា ជាច្រើនកំពុងតែមានអារម្មណ៏ភ័យខ្លាចជាមួយ ជំងឺកូវីត១៩ ដែលកំពុងវាយលុកពិភពលោក ដែលនេះគឺជាការឆ្លើយតបទៅកាន់នឹងការអំពាវនាវរបស់ក្រសួងសុខាភិបាល។ អ្នកនាង បានដឹកនាំក្រុមការងារ ចុះចែកទឹកអាល់កុលលាងដៃ និងថវិកាសរុបប្រមាណ១៥០០០ដុល្លារ ដើម្បីចែករំលែកដល់តម្រូវការរបស់សហគមន៍ដែលអ្នកនាងចុះទៅដល់។

សកម្មភាពសប្បុរសធម៌របស់គ្រួសារ«រួយអុិនហ្វីនីធី» ក្រោមការដឹកនាំរបស់ អ្នកនាង ម៉ែរួយ បានធ្វើអោយម្នាក់ៗកោតសរសើរមិនតិចទេ បន្ទាប់ពីអ្នកនាង បានយកពេលវេលាដ៏មានតម្លៃធ្វើសកម្មភាព ប្បុរសចុះចែកទឹក ជែលលាងដៃសម្លាប់មេរោគ និងផ្តល់ថវិកា មួយចំនួនដល់សិស្សតូចៗ និង លោកគ្រូអ្នកគ្រូជាង៤០រូប នាសាលាបឋម សិក្សាសែនសុខ រាជធានីភ្នំពេញ និងបង្រៀនពីរបៀបលាងដៃដោយសុវត្ថិភាព ខណៈដែលមនុស្សទូទៅ រើសអើងគ្នាឯង និង ខ្លាចរអារក្នុងសកម្មភាពជួបជុំ។ នេះជាការរួមចំណែក ក្នុងការជួយសង្គម ក៏ដូចជាដើម្បីជួយ ដល់ក្មេងៗនិងលោកគ្រូអ្នកគ្រូមានលទ្ឋភាព បានសម្ភារៈមួយចំនួន ការពារវីរ៉ុស ដែលភាយលុក។ ពិសេសដើម្បីបំផុសអោយមានការ ចូលរួមអនាម័យជាគោល ដើម្បីជៀសបានបញ្ហា។ មែរួយបានធ្វេី Gelលាងដៃចំនួន 10000ដប​ ចំណាយលុយប្រហែល​ 15000$ ដេីមប្បីជួយចែករំលែកដល់ប្រជាជននិងក្មេងៗនៅតាមសាលារៀនដែលកំពង់ត្រូវការឧបត្ថម្ភ​ជាការកត់សម្គាល់ ម៉ែរួយ និងសហការីទាំងអស់រមែង បង្ហាញរាល់សកម្មភាពផ្សេងៗលើសកម្មភាពមនុស្សធម៌ ជាញឹកញាប់រាល់ខែនីមួយៗ តាមតំបន់នានា។ មិនត្រឹមតែការខិតខំគិតតែរកប្រាក់ចំណូល សម្រាប់ក្រុមហ៊ុននោះទេ តែម៉ែរួយចែកក្តីស្រឡាញ់ដល់មនុស្សជុំវិញគ្នា អោយចេះធ្វើល្អដាក់គ្នា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ គោលដៅម៉ែរួយ និងសហការី ផ្តល់យោបល់អោយជនដែលបាក់ទឹកចិត្ត កុំអស់សង្ឃឹម ហើយអាចមកប្រឹក្សា ដោយម៉ែរួយមានវិធីសាស្ត្រល្អអោយចេះពីក្បួនរកសុីលក់ផលិតផល មានគុណភាព លើទីផ្សារបាន ដើម្បីផុតពីការលំបាកផ្សេងៗ យ៉ាងលឿន។